Lionel Messi ប្រាប់ឈ្មោះក្រុមដែលត្រូវចូលរួម ប្រសិនបើចាកចេញពីក្លឹប Barcelona

កីឡាករកំពូល Lionel Messi បានប្រាប់ឈ្មោះក្រុមមួយដែលខ្លួននឹងចូល រួមនៅពេលអនាគត ប្រសិនបើចាកចេញពីក្លឹប Barcelona។

 

Messi បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនកាលពីឆ្នាំ១៩៩៤ ដែល​ពេល​នោះទើបមានអាយុ៦ឆ្នាំនិងលេងឲ្យក្រុម Newell`s Old Boys។ ក្រុមការ​ងារ​របស់ ក្លឹប Barcelona ក៏បានឃើញមុនពេល Messi ចូលរួមជាមួយថ្នាលបាល់​ទាត់​ដ៏ល្បី La Masia ហើយ ខ្សែប្រយុទ្ធរូបនេះបានបន្តកែប្រែវិស័យបាល់ទាត់​តាំងពី​ពេលនោះមក។

 

Messi នឹងក្រុមគ្រួសារបានផ្ទេរទៅប្រទេសអេស្ប៉ាញកាលពីឆ្នាំ២០០១ ដើ​ម្បីជួយដល់អាជីពរបស់ខ្លួនប៉ុន្តែ Messi នៅតែពេញចិត្តក្លឹប Newell`s Old Boys ។ អាចថា កីឡាករវ័យ៣០ឆ្នាំរូបនេះនឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លឹបចាស់។

 

Messi បាននិយាយថា “ខ្ញុំនៅតែស្រឡាញ់ក្លឹប Newell `s ហើយថា នេះគឺជា​ក្តីសុបិនរបស់ខ្ញុំ។ ប៉ុន្តែដូចខ្ញុំធ្លាប់និយាយថា ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើងពីរបីឆ្នាំ​ក្រោយឬថា តើខ្ញុំនឹងទៅជាយ៉ាងណាទេ”។

 

ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបន្តថា “ខ្ញុំពេញចិត្តក្លឹបនេះហើយខ្ញុំ​តែងតែ​និយាយអំពីក្លឹបនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តលេងកម្រិតនេះដើម្បីត្រឡប់ទៅ​កាន់ Newell`s ពីព្រោះវាគឺជាក្តីសុបិនរប់សខ្ញុំតាំងពីតូច”។

 

 ប៉ុន្តែវាជាអ្វីដែលគួរឲ្យស្តាយសម្រាប់អ្នកគាំទ្ររបស់ក្លឹប Man City ដោយ​សារកីឡាករឆ្នើមអាហ្សង់ទីនរូបនេះហាក់ដូចជាគ្មានបំណងផ្ទេរទៅកាន់ក្រប ខណ្ឌ PL ឬក៏ក្លឹប Man City ទេ៕

adverise with khmeread