Eden Hazard បង្ហើបប្រាប់ពីក្តីសុបិន្តចង់ធ្វើការងារជាមួយលោក Zidance

ជាថ្មីម្តងទៀតកីឡាករ Eden Hazard បានធ្វើឲ្យមានការប៉ាន់ប្រមាណពី ឱកាសផ្ទេរទៅកាន់ក្លឹប Real Madrid ដោយបានប្រាប់ពីក្តីសុបិនរបស់ខ្លួនចង់ធ្វើ ការងារជាមួយវីរបុរសរបស់ខ្លួនគឺលោក Zinedine Zidance ។

 

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹបអេស្ប៉ាញ Real Madrid។ ប៉ុន្តែខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះដែលនៅជាប់ កិច្ចសន្យានៅពហុកីឡាដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០២០នោះបាន និយាយថា ខ្លួនសប្បាយចិត្តនៅជាមួយ Chelsea ។

 

ស្របពេលកំពុងបំពេញភារកិច្ចអន្តរជាតិ Hazard បានបើកទ្វារសម្រាប់លទ្ធ ភាពផ្ទេរទៅកាន់ពហុកីឡាដ្ឋាន Bernabeu ។ នៅពេលសួរនាំអំពីគ្រូបង្វឹកក្លឹប Real Madrid កីឡាកររូបនេះបានឆ្លើយថា “គ្រប់គ្នាដឹងថា ខ្ញុំគោរពលោក Zidance ប៉ុណ្ណា។ ទាំងជាកីឡាករ និងគ្រូ បង្វឹកគាត់គឺជាអាយដូលរបស់ខ្ញុំ”។

 

Hazard បាននិយាយថា “ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើងទេក្នុងអាជីពរបស់ខ្ញុំ នៅពេលអនាគត ប៉ុន្តែការលេងក្រោមការដឹកនាំរបស់គាត់ គឺជាក្តីសុបិនរបស់ ខ្ញុំ”៕

adverise with khmeread