រហូតមកទល់ម៉ោង៥ល្ងាចនេះ ពុំមានកម្មការនីណាម្នាក់បាត់បង់ជីវិត ក្នុងករណីក្រឡាប់ឡាននោះទេ

កំពង់ចាម ៖ គិតត្រឹមម៉ោង៥ល្ងាចនេះ សមត្ថកិច្ចបញ្ជាក់ថា កម្មករដែលរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តកាល ពីព្រឹកមិញ ពុំមានបាត់បង់ជីវិតនោះទេ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ 

សមត្ថកិច្ចបញ្ជាក់ថា កម្មការនីដែលរងគ្រោះលើរថយន្តនោះ សរុប៩២នាក់ របួសធ្ងន់ចំនួន០៨នាក់ ០៣ នាក់បញ្ជូនមក ភ្នំពេញ​ និង​ ០៥ នាក់បញ្ជូនមកមន្ទីពេទ្យខេត្ត​ នាក់ មាន ផ្ទៃពោះ ចំនួន ០៤ នាក់​។ រោងចក្រជូហួយចំនួន៥១នាក់ និង រោងចក្រខាលីងតុនចំនួន៤១នាក់។ 

សូមជំរាបថា ករណីគ្រោះថ្នាក់មួយ ក្នុងចំណោមគ្រោះថ្នាក់ រាប់មិនអស់ បានកើតឡើងនៅលើកំណាត់ផ្លូវ ជាតិលេខ៦ គីឡូម៉ែត្រលេខ ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ រថយន្តដឹកកម្មករកម្មការនីប្រមាណ១០០នាក់ បានក្រឡាប់ បណ្តាលឱ្យមានអ្នករងរបួស រណូករណែល ពេញដងផ្លូវ។

សមត្ថកិច្ចឱ្យដឹងថា រថយន្តដែលក្រឡាប់ ម៉ាកហ៊ីយ៉ាន់ ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរ ដឹកកម្មករប្រមាណ១០០នាក់ ទៅធ្វើការនៅរោងចក្រ ទិសដៅពី លិចទៅកើត បត់ចូលរោងចក្រ ជូហួយ ក្រឡាប់ខ្លួនឯង បណ្តាលឱ្យកម្មករកម្មការនី ជាច្រើននាក់ រងរបួស ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ៕

adverise with khmeread