ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ០៧ ​ខែវិច្ឆិកា ឆ្នាំ​​២០១៧  នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័តសម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់វគ្គផ្តាច់ព្រ័តកាលពី​​ថ្ងៃទី​ ២២ ​ខែតុលា ឆ្នាំ​​២០១៧  នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone​​ Concert។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយាថ្មីចំនួន ៣៩ គូ​ និងអ្នកសារព័ត៌មានជាច្រើន។   

          លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា​ កម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៍ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន ១៥ គូ  ទូរទស្សន៍ Smart TV  55“ ជូនគូស្វាមីភរិយាថ្មីចំនួន ១១ គូ  និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន ១៣ គូ ។

គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធី​អាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។

           សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ - ២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាម៉ុយ រហូតដល់ ៤៥ រង្វាន់

និង​​​រង្វាន់ឈ្នះភ្លាមៗជាច្រើនទៀតដូចជាសៀរភៅកត់ចំណងដៃ  ប៊ិក ធុងទឹកកក ដំណើរកម្សាន្ត​ និងសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសទៅក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ ចំនួន៤៥គូ ។    ប្រសិន បើសាច់ញាតិ​​ ឬមិត្តភ័ក្តិរបស់លោកអ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍  សូមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់សាច់ញាតិ​​ និងមិត្តភ័ក្តិរបស់លោកអ្នក។ សូម​​គាំទ្រ​ជាវ​​ស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍។

          សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិ​ស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ រហូតដល់ ៤៥ គូ។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ

adverise with khmeread