1

ចោរ​គាស់​ផ្ទះ ត្រូវ​ប្រជា​ពល​ដេញទាន់​រត់​ទុកចោល​ម៉ូតូ​មួយគ្រឿង​

   ភ្នំពេញ ៖ ប្រជា​ពលរ​ដ្ធ​នៅ​ភូមិ​គោក​ឃ្លៀង បានកើត​រោគ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ព្រោះ​តែមាន​ក្រុមចោរ​គាស់​ផ្ទះ​យក​របស់របរ​មានតម្លៃ​ជា​រៀងរាល​យប់ រហូតដល់​ថ្នាក់​នាំគ្នា​ដាក់​វេន​យាម​ប្រចាំការ​ឃ្លាំង មើលមុខ​សញ្ញា​ដែល​មក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ។​

    ពិតជា​មាន​មែន នៅពេល​កំពុង​យាម​ក៏​ប្រទះឃើញ​ចោរ​មក​ធ្វើ​សកម្មភាព​ពួកគាត់​បា​ម​ដេញចាប់​ចោរ ធ្វើ​ឲ្យ​ជនសង្ស័យ​រត់ចោល​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​
​ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង ១២ និង ៤០​នាទី​ឈានចូល​ថ្ងៃទី ១៧ កុ​ម្ភះ ២០១៦ ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

    ប្រភពពី​ប្រជាពលរដ្ឋ​នៅ កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងមក មាន​សកម្មភាព​លួច ក៏ដូចជា​សកម្មភាព​គាស់​ផ្ទះ ជា​ញឹកញាប់​មក​ធ្វើ​ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅក្នុង​តំបន់​នោះ​ប្រមូល​កម្លាំង​ប្រុសៗ ក្នុងភូមិ ដាក់​វេន​យាម​ឃ្លាំមើល​មុខសញ្ញា​ខាងលើ ។​

   ទើប​ដល់​យប់​ថ្ងៃកើតហេតុ ក៏​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ជា​យុវជន​ទំនើង​ក្មេងៗ ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី ២០០៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1A-2103 ជិះ​ក្រឡឹង​ចុះឡើង​២​ទៅ​៣​ជំ​ុ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ប្រជាពលរដ្ឋ​ដែល​អត់ងងុយ នោះ​ក៏​នាំ​ដេញ​ខ្លះ​មាន​ដំបង កាំបិត ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ខ្លួន​ប្រឹង​ជិះ​ម៉ូតូ​រត់​ទាំង​ត្រដាបត្រដួស បណ្តាល​ឲ្យ​ដួល​ម៉ូតូ រត់​យករួចខ្លួន ដោយ​ទុក​ម៉ូតូ​មួយគ្រឿង ស៊េរី​២០០៥ ។​

    ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ទៅប្តឹង​កម្លាំង​កង​រាជ អាវុធ ហត្ថ​ខណ្ឌ​សែន​សុខ​មកជួយ​អន្តរាគមន៍ និង​យក​ម៉ូតូ​របស់​ជនសង្ស័យ យកទៅ​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​បន្ត  ៕

មតិយោបល់