ខ្លារខិនរត់លឿនណាស់ គឺ ៧៨ គីឡូម៉ែត្រក្នុងមួយម៉ោង តែមានសត្វមួយចំនួនទៀតរត់លឿនជាងខ្លារខិនឆ្ងាយណាស់! ដឹងថាជាសត្វអ្វីទេ?

តើខ្លារខិនរត់លឿនជាងគេលើលោក? ទេ! នៅមានសត្វដែលលឿនជាងខ្លារខិន ដូចជារុយជាដើម។ ប៉ុន្ដែសត្វដែលនឹងលើកយកមកនិយាយក្នុងអត្ថបទនេះ គឺជាសត្វលឿនជាងបំផុតក្នុងលោកនេះ។

- សត្វតោរត់ក្នុងល្បឿនលឿនបំផុត គឺ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។


- ពពួកសត្វក្ដាន់អាចរត់បានរហូតដល់ទៅ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។


- សត្វអូទ្រីស ត្រីម្ជុល និងបក្សី Hummingbird អាចរត់ ហែលនិងហោះក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។


- ត្រីសមុទ្រ Sailfish អាចហែលក្នុងល្បឿន ៦៨ គីឡូម៉ែត្រក្នុងមួយម៉ោង។


- ហើយចំណែកឯខ្លារខិនវិញអាចរត់ក្នុងល្បឿនរហូតដល់ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប៉ុន្តែខ្លារខិនមិនទាន់លឿនជាងគេនោះទេនៅមានសត្វដែលលឿនជាងខ្លារខិនទៅទៀត។ សត្វទាំងនោះគឺ៖
- បក្សី Albatross បក្សី Gyrfalcon និងត្រី Black Marlin អាចហោះនិងហែលក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ឥឡូវយើងឈប់និយាយពីសត្វដែលរត់នៅលើដី និងក្នុងសមុទ្រ យើងនិយាយពីសត្វដែលហោះនៅលើមេឃម្ដង។
- សត្វក្ងានអាចហោះក្នុងល្បឿន ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
- រុយក្បាលខ្មោចអាចហោះក្នុងល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។


- សត្វព្រាប និងបក្សី Frigate អាចហោះក្នុងល្បឿន ៩២ និង ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង។


- ប្រចៀវម៉ិកស៊ិកគ្មានកន្ទុយអាចហោះបានរហូតដល់ទៅ ៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង។


- សត្វត្រចៀកកាំអាចហោះក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។


- សត្វឥន្រ្ទីអាចហោះក្នុងល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក សម្រាប់កីឡារករ Usain Bolt ដែលរត់លឿនជាងគេលើលោកនោះ គឺរត់បានត្រឹមតែ ២៨ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ៕

adverise with khmeread