តើនឹងមានរឿងអ្វីកើតឡើងនៅពេលប្រដាប់ឆក់មូស ប៉ះជាមួយនឹងកូកាពីរកំប៉ុង? លទ្ធផលគឺគួរឱ្យចាប់អារម្មណ៍!

ក្នុងគេហទំព័រយូធូបមួយមានឈ្មោះថា Thomas Kim បានបង្ហោះវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទាក់ទងនឹងអេឡិចត្រូនិច ជាពិសេសប្រដាប់ឆក់មូសនិងកូកាពីរកំប៉ុង។

គេហទំព័រនោះបានប្រើខ្សែភ្លើងចំនួនពីរខ្សែចងភ្ជាប់ជាមួយនឹងប្រដាប់ឆក់មូស ដោយខ្សែមួយភ្ជាប់ទៅនឹងសំណាញ់ខាងក្នុង និងមួយទៀតចងជាមួយនឹងសំណាញ់ខាងក្រៅ។ បន្ទាប់មកគាត់បានយកខ្សែទាំងពីរនោះភ្ជាប់ទៅនឹងកំប៉ុងកូកាផ្សេងគ្នា។

បន្ទាប់មកទៀតគាត់ក៏បានយកកូនបាល់ក្រដាសអាលុយមីញ៉ូមតូចមួយ ភ្ជាប់ជាមួយនឹងអំបោះដាក់នៅចន្លោះកំប៉ុងកូកាទាំងពីរនោះ។ នៅវគ្គបន្ទាប់គាត់ក៏បានចុចប៊ូលតុងប្រដាប់ឆក់ ហើយជាលទ្ធផលគឺកូនបាល់ក្រដាសអាលុយមីញ៉ូមយោលប៉ះកំប៉ុងទាំងពីរចុះឡើងៗរហូត។

ការពិសោធន៍នេះផងដែរ រកឃើញដោយ Benjamin Franklin នាសតវត្សរ៍ទី ១៨ ហើយការធ្វើបែបនេះ ប្រដាប់ឆក់មូសអាចផលិតកម្លាំងឆក់បានពី ៣ ពាន់ ទៅ ៤ ពាន់វ៉ុល ភ្លើងឆ្អិន (DC)៕

adverise with khmeread