សង្សារ១គូទើបចេញពីក្លឹប ស្រវឹងបើករថយន្តបុករនាំងថ្មចែកទ្រូងផ្លូវបាក់អស់បីផ្ទាំង

ភ្នំពេញ ៖ សង្សារមួយគូស្រវឹងស្រា បើករថយន្តយ៉ាងលឿន ទៅបុករបាំងថ្មចែក ទ្រូងផ្លូវ បាក់អស់បីផ្ទាំង និងរងការ ខូចខាត រថយន្តយ៉ាងដំណំ តែសំណាងល្អមិនមានរង របួសដល់មនុស្សទេដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលា ម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។

តាមសម្តីពីជនរងគ្រោះសូមមិនប្រាប់ឈ្មោះបានឱ្យដឹងថា មុនដំបូងគាត់បានផឹកស៊ីនៅ ក្លឹបអ៊ីពេជ្រ ហើយ សង្សាររបស់គាត់ឱ្យជូនទៅផ្ទះនៅម្តុំចម្ការដូង ដោយជិះរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-3614 ទិសដៅពីកើតទៅលិច។

លុះមកដល់ស្តុបអូរឡាំពិក ក៏បត់ទៅជើង តាមបណ្តោយផ្លូវព្រះសីហនុ ដោយបើក លឿនពេកគួបផ្សំ និងស្រវឹងផង  ក៏រេចង្កូត បុករនាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣ផ្ទាំង និង រថយន្តខ្ទេចខាងមុខ ផ្ទុះពោងទាំង២ ហើយរថយន្តវិលក្បាលមកត្បូងវិញ ខូចខាត យ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅថ្ងៃក្រោយ៕

adverise with khmeread