adverise with khmeread 1

​ប៉ាក​គី​អៅ រង​ការរិះគន់​ខ្លាំងៗ​បន្ទាប់ពី​និយាយថា​ខ្ទើយ​ស្រឡាញ់គ្នា​គឺជា​រឿង "​អាក្រក់​ជាង​សត្វ​ទៅទៀត​"

ជើងឯក​ប្រដាល់​ពិភពលោក​ប្រាំបី​ស្ថាប័ន មែន​នី ប៉ា​គី​អៅ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​សម្បើម​នៅក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​ទី ១៦ ខែកុម្ភៈ​នេះ​បន្ទាប់ពី​បាន​ពណ៌នា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ថា "​អាក្រក់​ជាង​សត្វ​ទៀត​"​។​

​ដោយ​ជិត​បញ្ចប់​ភាពជោគជ័យ​របស់ខ្លួន​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ជាង​មួយ​ទសវត្សរ៍​មកនេះ កីឡាករ​វ័យ ៣៧ ឆ្នាំ​រូបនេះ​កំពុងតែ​ធ្វើ​ឲ្យ​ខ្លួន​លោក​ក្លាយជា​អ្នកនយោបាយ​កាន់សាសនា​គ្រឹ​ស្ត​បែប​អភិរក្សនិយម​មួយរូប នៅមុន​ការបោះឆ្នោត​ក្នុង​ខែឧសភា​ខាងមុខនេះ នៅពេលដែល​លោក​កំពុង​រក​អាសនៈ​ក្នុង​ព្រឹទ្ធសភា​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក TV5 ក្នុង​កិច្ចសម្ភាសន៍​កាលពីដើម​សប្តាហ៍​នេះ​ថា "​តើ​អ្នក​ដែល​ឃើញ​សត្វ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា​ទេ​? សត្វ​គឺ​ល្អ​ជាង​យើង​ពីព្រោះ​ពួកគេ​អាច​សម្គាល់​ញី​ឬ​ឈ្មោល​។ វា​ជា​រឿង​សម​ហេតុផល​ណាស់​!"​។​

"​ប្រសិនបើ​មនុស្ស​ប្រុស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​រួមភេទ​ជាមួយ​មនុស្ស​ស្រី ពួកគេ​គឺ​អាក្រក់​ជាង​សត្វ​ទៅទៀត​"​។​

​បន្ទាប់ពី​បាន​និយាយ​រឿងនេះ​ហើយ គាត់​ក៏បាន​ធ្វើការ​សុំទោស​នៅលើ​បណ្តាញ​សង្គម Instagram ចំពោះ​អ្វីដែល​បាន​ប៉ះពាល់ ប៉ុន្តែ​គាត់​នៅតែ​ប្រកាន់​លើ​គោលជំហ​របស់គាត់​ដដែល​។​

​គាត់​បានសរសេរថា "​ខ្ញុំ​សុំទោស​ដែល​បានធ្វើ​ឲ្យ​មានការ​ឈឺចាប់​ដល់​មនុ​ស្ស​ទាំងឡាយ​ដោយបាន​ប្រៀបធៀប​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទៅនឹង​សត្វ​។ សូម​អភ័យទោស​ឲ្យ​ខ្ញុំ​ផង​ចំពោះ​អ្នក​ដែល​ឈឺចាប់​។ ខ្ញុំ​នៅតែ​ឈរលើ​ជំនឿ​របស់ខ្ញុំ​ថា ខ្ញុំ​ប្រឆាំង​ជាមួយ​មង្គលការ​ភេទ​ដូចគ្នា​ពីព្រោះ​គម្ពីរ​និយាយ​បែបនេះ ប៉ុន្តែ​ខ្ញុំ​មិន​កំពុង​ថ្កោលទោស​ចំពោះ​សហគមន៍​ស្រី​ស្រឡាញ់​ភេទ​ដូចគ្នា​និង​មនុស្ស​ស៊ីម​ពីរ (Lesbian Gay Bisexual and Transgender ឬ LGBT) ទេ​។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​ជាមួយ​ព្រះ​ជា​ម្ចាស់​។ ព្រះ​នឹង​ប្រទាន​ពរ​ដល់​អ្នក​ទាំងអស់​គ្នា​ហើយ​ខ្ញុំ​កំពុង​បួងសួង​ដល់​អ្នក​"​។​

​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​គឺ​ខុសច្បាប់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដោយសារតែ​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ពី​ព្រះវិហារ​កាតូលិក​និង មនុស្ស ៨០ ភាគរយ​នៃ​ប្រជាជន​សរុប ១០០ លាន​នាក់​ជឿ​ទៅលើ​ជំនឿ​នេះ​។​

​មង្គលការ​ភេទ​ដូចគ្នា​ត្រូវបាន​រៀបចំ​នៅ​ព្រះវិហារ​តូចៗ​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំងនេះ​មិនត្រូវ​បានទទួល​ស្គា​ល់ពី​ព្រះវិហារ​កាតូលិក​ឬក៏​រដ្ឋ​នោះទេ​។​

​តារា​កំប្លែង​ខ្ទើយ​ដ៏​ល្បី​ប្រចាំ​ប្រទេស លោក Vice Ganda បាន​ផុស​នៅលើ​បណ្តាញ​សង្គម Twitter ថា #PrayForMannyPacquiao ទៅកាន់​អ្នក Follow របស់គាត់​ចំនួន ៦,៧ លាន​នាក់ ដើម្បី​ហែកកេរ្តិ៍​អ្នក​ប្រដាល់​រូបនេះ​។​

​គាត់​បាន​និយាយថា "​មនុស្ស​មួយចំនួន​គិតថា ពួកគេ​អាច​វាយតម្លៃ​មនុស្ស​ដូច​ខ្លួនឯង​ហ្នឹង​ជា​ព្រះ​អ៊ីចឹង ព្រោះ​ពួកគេ​បាន​ចូលរួម​ក្នុងការ​ជួបជុំ​ដើម្បី​បួងសួង​និង​អាន​ព្រះគម្ពីរ​"​។​

​លោក Vice Ganda បាន​បន្ថែមថា "​ព្រឹទ្ធសភា​ត្រូវការ​អ្នកជំនាញ​ផ្នែក​នយោបាយ​និង​ច្បាប់ មិនមែន​ព្យា​ការី​ខ្វាក់ភ្នែក​នោះទេ​"​។​

​តារាចម្រៀង​នាង Aiza Seguerra ដែល​កាលពីពេល​ថ្មីៗ​នេះ​បាន​រៀបការ​ជាមួយ​មិត្តស្រី​ជាតា​រា​សម្តែង បាន​អំពាវនាវ​ដល់​អ្នកបោះឆ្នោត​ឲ្យ​ធ្វើពហិការ​ចំពោះ​លោក ប៉ាក​គី​អៅ​ដែល​កំពុង​ត្រៀម​ការ​វ៉ៃ​ជា​លើកចុងក្រោយ​នៅ​ខែមេសា​ខាងមុខនេះ ដោយបាន​ហៅ​លោក​ថា "​ល្ងង់ខ្លៅ​, មនុស្ស​ឆ្កួត​លីលា​"​។​

​នាង Seguerra បាន​និយាយ​នៅលើ​គណនី Instagram របស់​នាង​ថា "​អ្នក​ប្រហែល​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​មោទនៈភាព​ប៉ុន្តែ​ជាមួយនឹង​ការនិយាយ​របស់​អ្នក អ្នក​បានបង្ហាញ​ប្រទេស​ទាំងមូល​ថា ហេតុអ្វី​បានជា​យើង​មិនត្រូវ​បោះឆ្នោត​ឲ្យ​អ្នក​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់