នៅសុខៗមានករណីភ្លើងឆេះម៉ូតូសណ្តោងរ៉ឺម៉កខ្ទេច

កណ្តាល ៖ នៅសុខៗមានករណីភ្លើងឆេះម៉ូតូសណ្តោងរ៉ឺម៉កកើតឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ នៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះ ០២ នាក់១.ឈ្មោះ សួស ថារស់ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កាប់ជ្រូក មានលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២.ឈ្មោះ នួន កុសល ហៅ បុត្រ ភេទប្រុស អាយុ ១៦ ឆ្នាំ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  

ប៉ូលិសបន្តថា មូលហេតុនៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក city plus100 សណ្តោងរ៉ឺម៉កធ្វើដំណើរទិសដៅអ្នកលឿង ភ្នំពេញ។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូរ៉ឺម៉កមានបញ្ហាបច្ចេកទេសឆាបឆេះម៉ូតូតែម្តង។ ចំណែកអ្នកជិះម៉ូតូបានលោតចុះពីលើម៉ូតូ រងរបួសស្រាល៕

adverise with khmeread