ក្រុមរបស់លោក Southgate ជួបបញ្ហាកាន់តែធ្ងន់ធ្ងរបន្ទាប់អ្នកចាំទី Jack Butland របួសបាក់ម្រាមដៃពេលហ្វឹកហាត់

ក្រុមជម្រើសជាតិអង់គ្លេសរបស់អ្នកចាត់ការ Gareth Southgate កំពុង​ប្រឈម​នឹងបញ្ហាធ្ងន់ធ្ងរ ខណ:ដែលអ្នកចាំទី​ Jack Butland នឹងអវត្តមានពីការ​ប្រកួតរបស់ក្រុម​អង់គ្លេសជាមួយ​ក្រុមអាល្លឺម៉ង់ បន្ទាប់ពីអ្នកចាំទីរូបនេះបាក់​ម្រាមដៃមួយនៅពេលហ្វឹកហាត់។

 

នៅពេលនេះ Butland នឹងវិលត្រឡប់មកកាន់ក្លឹប Stoke City វិញ បើទោះ បីជាគ្រូបង្វឹកលោក Southgate បានត្រៀមខ្លួនផ្លាស់ប្តូរ​អ្នកចាំ​ទីរូបនេះអំឡុងការ​ប្រកួត​មិត្ត​​ភាពជាមួយក្រុមអាល្លឺម៉ង់និង​ប្រេស៊ីលក៏​ដោយ។

 

លោក Southgate ចង់ផ្តល់ឱកាសឲ្យ Butland និងកីឡាករ Jordan Pickford ទទួលបានបទពិសោធហើយបានត្រៀមដាក់ឲ្យកីឡាករ Joe Hart សម្រាប់ការ ប្រកួតទាំងពីរ។

 

ឧបសគ្គថ្មីមួយចំនួនទៀតសម្រាប់ក្រុមរបស់លោក Southgate គឺការអវត្ត​មានកីឡាករសំខាន់ៗជាច្រើនដូចជាខ្សែប្រយុទ្ធ Harry Kane, Dele Alli, Jordan Henderson និង Raheem Sterling ដែលត្រូវបង្ហាញមុខនៅរុស្ស៊ី​នោះសុទ្ធតែខក​ខាន​ទាំងអស់៕

adverise with khmeread