Frank Lampard ស្វាគមន៍ដែលបានវិលត្រឡប់ទៅចូលរួមជាមួយក្រុមការងារ Chelsea ដើម្បីជំនួសតំណែងលោក Emenalo

អតីតកីឡាករ Frank Lampard របស់ក្លឹប Chelsea បានត្រៀមខ្លួនវិល ត្រឡប់ទៅចូលរួមនៅក្លឹបនេះវិញដើម្បីជំនួសនាយកបច្ចេកទេសលោក Michael Emenalo ដែលបាន​លាលែងកាលពីសប្តាហ៍មុន ។

 

លោក Emenalo បានលាលែងបន្ទាប់ពីបានចំណាយពេល១០ឆ្នាំនៅពហុ​កីឡាដ្ឋាន Stamford Bridge ។ ក្លឹប Chelsea បានបង្ហើបប្រាប់ថា ពួកគេកំពុង​វាយតម្លៃពីក្រុមការងារបង្វឹកបន្ទាប់ពី លោក Emenalo ចាកចេញ។

 

ចំណែកអតីតកីឡាករ Lampard ដែលកន្លងមកធ្លាប់ប្រាប់ថា មានបំណង​ចង់ត្រឡប់មកដឹកនាំក្លឹប Chelsea ថ្ងៃណាមួយ​នោះ​បានបង្ហើបប្រាប់ពីលទ្ធភាព​វិលត្រឡប់នេះ។

Lampard បាននិយាយថា “ខ្ញុំធ្វើការងារជាមួយលោក Emenalo រយៈពេល​៧ឬ៨ឆ្នាំមកហើយ។ គាត់បានតួនាទីសំខាន់ជាមួយជោគជ័យក្នុងប្រវត្តិរបស់ Chelsea ដូច្នេះខ្ញុំគិតថា គាត់សមនឹងទទួលបានការកោតសរសើរ​តាមរយៈ​ការ​ងារ​នេះ”។

Lampard បន្តថា "ខ្ញុំគឺជាមនុស្សរបស់ Chelsea ខ្ញុំចង់ចូលរួមជាមួយក្លឹប​នេះក្នុងរយៈ​ពេលយូរ។ យើងនឹងរង់ចាំមើល”៕

adverise with khmeread