ស្រីពេស្យាម្នាក់បាញ់អតិថិជន ២ គ្រាប់ចំក្បាល បន្ទាប់ពីគាត់រួមភេទខុសបច្ចេកទេស

ស្រីពេស្យាមួយរូបត្រូវបានចោទប្រកាន់ថាបានបាញ់បុរសម្នាក់ចំក្បាលចំនួនពីរគ្រាប់ ដោយសារគាត់ប្រព្រឹត្តអូរ៉ាល់សិចខុសបច្ចេកទេស ហើយនាងមិនដឹងពន្យល់យ៉ាងម៉េចដើម្បីប្រាប់ទៅគាត់។

ជាអព្ភូតហេតុដ៏កម្រ បុរសរងគ្រោះវ័យ ៣៦ឆ្នាំរូបនេះបានបន្តរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារនេះបានកើតឡើងក្នុងផ្ទះរបស់គាត់ស្ថិតក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ។

មន្រ្តីប៉ូលិសបានចាប់ខ្លួននាង Marissa Wallen វ័យ ២១ឆ្នាំ ដែលពួកគេនិយាយថា នាងបានចេញចូលផ្ទះរបស់គាត់ជាញឹកញាប់ផងដែរ។

យោងតាមវេបសាយ Daily Mail បានឱ្យដឹងថា នារីពេស្យារូបនេះបានបង្ហាញខ្លួនក្នុងតុលាការក្នុងអាការៈក្រៀមក្រំ និងយំសោក ខណៈខ្លួនត្រូវទទួលការកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងបាញ់សម្លាប់ នាង Wallen ក៏ត្រូវបានគេនិយាយថា បានលួចកាបូបលុយ និងប្រើប្រាស់កាតឥណទានរបស់បុរសរងគ្រោះផងដែរ។

ប៉ូលិសបាននិយាយថា នាងក៏បានចំណាយប្រាក់អស់ចំនួន ១២.០០០ដុល្លារផងដែរនៃប្រាក់របស់គាត់ មុនពេលដែលនាងត្រូវបានចាប់ខ្លួន៕

adverise with khmeread