ក្រុម Marseille បានដក Patrice Evra ចេញពីក្រុមជម្រើស ដោយសារទាត់អ្នកគាំទ្រ

          ខ្សែការពារស្លាបឆ្វេង Patrice Evra ត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ការ​ប្រ​កួត​បាល់តាត់​ European រហូតដល់​ដំណាច់​រដូវ​កាល​នេះ និង​ពិន័យ​ប្រាក់​១០.០០០អឺរ៉ូ។

ក្លឹប Marseille បាន​ដកកីឡាករ​ Evra​ ចេញដោយ​សារតែ​កីឡាករ​រូប​នេះបានទាត់ក្បាល​​អ្នក​គាំទ្រ​របស់​ខ្លួន។ ឧប្បត្តិហេតុនេះ​បានកើតមាន​មុន​ពេល​ក្រុម Marseille ចាប់ផ្តើម​ការ​ប្រ​កួត​ជាមួយ​ក្រុម Vitoria នៅក្របខណ្ឌ Europa League កាល​ពី​សប្តាហ៍​មុន​។

          សេចក្តី​ថ្លែង​ការណ៍​របស់​ក្លឹប​នេះបាន​សរសេរថា “​​Evra មាន​ស្នាដៃ​ច្រើននៅលើ​ទីលាន​ប្រកួតនិង​ក្នុងក្រុមការងារ។ កីឡាករ​រូបនេះមាន​តួនាទីសំខាន់​ក្នុងការ​ជួយក្រុម​និង​ធ្វើ​ឲ្យ​លទ្ធផល​ប្រសើរ​ឡើង”។

          ​ប៉ុន្តែកាល​ពី​ថ្ងៃទី​២​ខែវិច្ឆិកានៅ​ Guimaraes កីឡាកររូនបនេះបាន​ប្រព្រឹត្តិទង្វើដែលមិនគួរឲ្យ​កោតសរសើរទេ ជាពិសេសកី​ឡាករ​ជើង​ចាស់​ ដែល​ឥរិ​​យាបថរបស់​ពួកគេ​ទាំង​ក្នុងនិងក្រៅគួរជា​គំរូ​ល្អ​សម្រាប់​ក្មេង​ជំនាន់ក្រោយ”។

          តាមចោទថា Evra បាន​ទាត់​បាល់សំដៅ​ទៅលើ​ក្រុមអ្នក​គាំទ្រ​របស់​ Marseille នៅ​ខាងក្រោយ​ទី ខណ:ដែលពួកគេបាន​ប្រើ​ពាក្យសម្តីប្រមាថ​មកលើ​ខ្សែ​ការ​ពាររូបនេះ អំឡុង​ពេល​កីឡាករ​កំពុង​កម្តៅ​សាច់ដុំ​សម្រាប់ការ​ប្រ​កួត Europa League ដែល​ធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​គ្រប់​គ្រង​លែងបាន។

          ភ្លាមៗនោះ ខ្សែការពាររូបនេះបាន​ដើរទៅ​ប្រឈម​មុខជា​មួយ​ក្រុម​អ្នក​គាំទ្រ​ ហើយ​ក្រុម​អ្នក​គាំទ្រ​បានលោតរំលង​របារ​ដើម្បីតតាំងវិញ។ បន្ទាប់មក Evra បាន​ទាត់ការ៉ាតេទៅលើ​អ្នកគាំទ្រតែម្តង ​ជា​លទ្ធផល​ Evra ត្រូវបាន​បណ្តេញ ចេញ​តាំងពីមុនពេលចាប់ផ្តើម​ការ​ប្រកួត​​៕

adverise with khmeread