អតីតប្រធាន FIFA រងការចោទប្រកាន់ពីបទបៀតបៀនលើកីឡាការិនីអាមេរិកក្នុងពិធីប្រគល់ពាន

          លោក Sepp Blatter ដែលជាអតីតប្រធាន FIFA បានរងការចោទប្រកាន់ថា បានបៀត​បៀន​ផ្លូវភេទ​មកលើ​កីឡាការិនី Hope Solo ជាអ្នកចាំទី​នៅ​ក្រុម​បាល់ទាត់នារីរបស់ជម្រើស​ជាតិ​អាមេរិកនៅក្នុងកម្មវិធីប្រគល់​ពាន​មួយ។

Solo បានប្រាប់កាសែតព័រទុយហ្គាល់ Expresso ថា លោក Blatter វ័យ​៨១​ឆ្នាំ​ចាប់គូទរបស់​នាងភ្លាមៗមុន​ពេល​អ្នកទាំង​ពីរ​ឡើង​លើ​ឆាក​ក្នុងកម្មវិធី​ប្រគល់​ពាន Ballon dÒr កាលពីឆ្នាំ​២០១៣។

          កីឡាការិនីរូបនេះបាន​ចូលរួមប្រគល់​ពាន​កីឡាការិនីឆ្នើម​ប្រចាំឆ្នាំ​រួមជាមួយលោក Blatter ដែលនៅពេល​នេះត្រូវបាន​ហាម​ឃាត់​ពីវិស័យបាល់ទាត់​រយៈពេល​៦​ឆ្នាំ​។

          ក្នុងបទសម្ភាសមួយ Solo បាន​អះអាងថា លោក Blatter ចាប់​ផ្នែក​ខាងក្រោយ​របស់​នាង​តែប៉ុន្មាន​វិនាទី​មុន​ពេល​អ្នក​ទាំង​ពីរ​ឡើង​មក​លើ​ឆាក។ នាង​បាននិយាយថា “​គាត់ចាប់កំប៉េះគូទរបស់ខ្ញុំ។ រឿងនេះកើត​ឡើងនៅកម្មវិធីប្រគល់​ពាន Ballon dÒr ភ្លាមៗមុន​ពេល​ខ្ញុំ​ឡើង​លើឆាក”។

          នាង Solo បាន​និយាយថា “​នាង​មិនអាច​ប្រឈម​មុខ​នឹង​លោក Blatter បានទេដោយ​សារតែ​ដល់​ពេលត្រូវ​ឡើងលើឆាក​ភ្លាមៗ ហើយ​នាងមិនបាន​ជួប​លោក​តាំងពី​ពេលនោះមក។

          ប៉ុន្តែអ្នក​នាំពាក្យ​របស់​លោក Blatter បាននិយាយថា “​ការចោទប្រកាន់​នេះជារឿងគួរឲ្យ​អស់សំណើច” ៕

adverise with khmeread