ស្លាប់៣នាក់របួស៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត

ស្វាយរៀង ៖ មានមនុស្ស ៣ នាក់បានស្លាប់ និងរងរបួសធ្ងន់ ៤ នាក់ទៀតកំពុងជួយសង្រ្គោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពី ម៉ោង១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ វិច្ឆិកា ២០១៧ នៅផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រលេខ ១៦១ .១៦២ស្ថតិក្នុងភូម តាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបឋមបានឱ្យដឹងថា គ្រោះថ្នាក់នេះរវាងរថយន្ត camry និង រថយន្ត ស្ទួច បើកបរស្របទិសគ្នា។ ក្នុងករណីនេះមកពីអ្នកបើកបររថយន្ត camry ប្រើប្រាស់ល្បឿនលឿនមិនប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុករយន្តស្ទួចពីក្រោយបណ្តាលឱ្យគ្រោះថ្នាក់តែម្តង។

ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបានយករថយន្តទាំងពីរទៅរក្សាទុក​ ដើម្បីដោះស្រ័យនៅអធិការដ្ឋានក្រុងបាវិត៕

adverise with khmeread