អតីតខ្លាខ្លាំងលើសង្វៀន ម៉ៃ ថៃសាន់ ប្រែជាកូនឆ្មាស្លូត នៅពេលត្រូវប៉ូលិសស៊ីលីចាប់ខ្លួននៅអាកាសយានដ្ឋាន រួចបញ្ជូនទៅស្រុកវិញភ្លាមៗ ព្រោះតែ...

បើតាមកាសែត Asiaone ចេញផ្សាយម្សិលមិញបានឱ្យដឹងថា ប៉ូលិស​នៅ​អាកាសយានដ្ឋាន​បាន​និយាយថា អតីត​អ្នក​ប្រដាល់​ជើងចាស់ ម៉ៃ ថៃ​សាន់ ត្រូវបាន​ហាមឃាត់ មិនឱ្យ​ចូលក្នុង​ប្រទេស​ស៊ី​លី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​កំណត់ត្រា​បទឧក្រិដ្ឋ​រប​ស់គា​ត់​។​

​ប៉ូលិសអន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សាន់​ទី​អា​ហ្គោ​បាន​បង្ហោះ​រូបថត​របស់​អតីត​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់ វ័យ ៥១ ឆ្នាំ​រូបនេះ ត្រូវបាន​អមដំណើរ​ដោយ​មន្ត្រីប៉ូលិស “​ដើម្បី​នាំ​គាត់​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ​” ។ ប៉ូលិស​និយាយថា គាត់​ត្រូវបាន​និរទេស​ចេញពី​បទ “​មិន​គោរព​តាមច្បាប់​អន្តោប្រវេសន៍​”​។​

​កងកម្លាំង​ប៉ូលិស​បាន​បកស្រាយ​ថា ខ្លួន​មានអំណាច “​ហាមឃាត់​ការ​ចូលមកក្នុង​ប្រទេស​ខ្លួន​ចំពោះ​ជនបរទេស​ណា ដែលមាន​កំណត់ត្រា​អវិជ្ជមាន​និង​ការផ្តន្ទាទោស​នៅក្នុង​ប្រទេស​ដើម​របស់​ពួកគេ​”​។​

​នៅ​ឆ្នាំ ១៩៩២ ម៉ៃ ថៃ​សាន់ ត្រូវបាន​កាត់ទោស​ពីបទ​ចាប់រំលោភ​បេ​ក្ខ​នារី​បវរកញ្ញា​វ័យ​ជំទង់​ម្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់គាត់​នៅ​ទីក្រុង Indianapolis រដ្ឋ​ Indiana។ គាត់​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ដោះលែង​បន្ទាប់ពី​បាន​ជាប់គុក​៣​ឆ្នាំ​។​

​អតីត​អ្នក​ប្រដាល់​អាមេរិក​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ី​លី​តាម​ការអញ្ជើញ​រប​ស់ប៉ុ​ស្តិ៍​ទូរទស្សន៍​មួយ​និង​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​៕

adverise with khmeread