នាយក​ប្រតិបត្តិវ័យក្មេងបេះដូងទំនេរម្នាក់ នឹងផ្តល់លុយ ១០.០០០ ដុល្លារដល់អ្នកដែលរកបានមិត្តស្រីម្នាក់ឱ្យគាត់

Joe Cohen គឺជានាយក​ប្រតិបត្តិវ័យក្មេងម្នាក់នៃក្រុមហ៊ុន SelfHacked ក្នុងរដ្ឋ California កំពុងស្វែងរកមិត្តស្រីដែលស័ក្តិសមនឹងគាត់ ហើយគាត់នឹងផ្ដល់ប្រាក់ ១ ម៉ឺនដុល្លារ សម្រាប់អ្នកណាដែលរកមិត្តស្រីដូចបំណងរបស់គាត់ចង់បាន។ ហើយគាត់ក៏ឱ្យប្រាក់ ២ ពាន់ដុល្លារទៅនរណា ដែលអាចណែនាំគាត់ឱ្យស្គាល់និងផ្សាភ្ជាប់ជាមួយនឹងស្រ្តីម្នាក់ទៀត។

Cohen វ័យ ៣០ ឆ្នាំ បានបង្កើតពាណិជ្ជកម្មណាត់ជួបដ៏ស្មុគស្មាញមួយនៅលើប្លុករបស់គាត់ ដោយបកស្រាយមូលហេតុគាត់បានជ្រើសរើសវិធីមិនធម្មតានៃការស្វែងរកស្នេហារ៉ូមែនទិកមួយ ជាអ្វីដែលគាត់កំពុងស្វែងរកមិត្តស្រីដែលមានលក្ខណៈសម្បត្តិដូចគាត់។ គាត់ក៏បានរំលឹកថា គាត់នឹងចំណាយប្រាក់រង្វាន់ ប្រសិនគាត់ជោគជ័យលើការណាត់ជួបស្ដ្រីសម្រាប់រយៈពេល ៤ ខែ។ ហើយការចំណាយពេលដើម្បីឱ្យ Cohen ស្គាល់ស្ដ្រីណាម្នាក់ គាត់ក៏ត្រូវការពារខ្លួនពីស្ដ្រីដែលមើលឃើញតែលុយរបស់គាត់ផងដែរ។

មនុស្សស្រីដែល Cohen ចង់បាន គឺត្រូវមានកម្រិតអារម្មណ៍ទាបចំនួន ៥ រួមមានព្រួយបារម្ភ ខឹង ខកចិត្ត ច្រណែន និងកុហក និងត្រូវមានមនសិការខ្ពស់។ នាងត្រូវជាមនុស្សឆ្លាត បើកចិត្តគំនិត និងជាពួកជ្វីហ្វនិយម។ ហើយប្រសិនបើស្ដ្រីនោះគ្រប់លក្ខណៈដែលគាត់ចង់បានហើយ ប៉ុន្ដែមិនមានទីលំនៅក្នុងរដ្ឋគាត់រស់នៅ នាងត្រូវផ្លាស់ទីលំនៅទីណាមួយដែលនៅកៀកគាត់។ ចំណែកកម្ពស់ក្រោម ១,៧៥ និងអាយុពី ២០ ទៅ ៣០ ឆ្នាំ និងចំណុចបន្ថែមទៀតរួមមានចេះដឹងខុសត្រូវ រីករាយកំប្លែង និងមិនមែនជាស្ដ្រីសម្ភារៈនិយម៕

adverise with khmeread