ប៉ូលិសខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាបថ្ងៃទី១១ វិច្ឆិកា ២០១៧ វេលាម៉ោង២រសៀល នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សឿន សម្បិត្ត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ.សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច សង្ស័យជាថ្នាំញៀន និងម៉ូតូចំនួន១គ្រឿងគ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌជ្រោយចង្វារដើម្បីធ្វើការ សាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread