adverise with khmeread 1

បើក​ម៉ូតូ​ក្នុង​លឿន​បុក​រថយន្ត​ឡិច​ស៊ី​ស​៤៧០​កំពុង​បត់​ឆ្លងផ្លូវ​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០​ដែល​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​។​

     ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2G-5688 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​បំណង​ត្រឡប់ក្រោយ ។​

     ពេល​កំពុង​បត់​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-0730 ជិះ​ទិសដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន​បុក​រថយន្ត​ឡិច​ស៊ី​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ផ្លោង​បោក​ក្បាល​ផ្ទប់​ជាមួយនឹង​កញ្ចក់​រថយន្ត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

     ប្រភព​បន្តថា ដោយ​ឃើញ​បុរសរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ព្រោះ​រថយន្ត​បែក​កង់​ក្រោយ​បើក​ទៅមុខ​មិន​រួច​។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង និង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕


adverise with khmeread

មតិយោបល់