បញ្ជូនខ្លួនជនសង្ស័យ ០៣ នាក់ទៅសាលាដំបូងខេត្ត

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនបាន បញ្ជូនខ្លួនជនសង្ស័យ ០៣ នាក់ទៅសាលាដំបូងខេត្តនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់ជួលភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោង០៨ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់ គឺ១/ឈ្មោះ តាន់ ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ  មុខរបរកម្មករលើកឥវ៉ាន់ ទីលំនៅស្នាក់នៅបន្ទប់ជួលភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន), ២/ឈ្មោះ សារ៉េត សាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) និង៣/ឈ្មោះ មាស ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ ទីលំនៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)។ ដកហូតវត្ថុតាងមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្ត ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

adverise with khmeread