បុរសម្នាក់បើកម៉ូតូលឿនប៉ះបង្កាន់ដៃស្ពានធ្លាក់ស្លាប់មិនទាន់ស្គាល់ឈ្មោះ

កណ្តាល ៖ បុរសម្នាក់បានបើកម៉ូតូលឿនប៉ះបង្កាន់ដៃស្ពានធ្លាក់ស្លាប់កើតឡើងនាថ្ងៃទី១១ វិច្ឆិកា ២០១៧ វេលាម៉ោង១០ និង៥០នាទី យប់នៅចំណុចលើស្ពានមិត្តភាពកម្ពុជាចិន(ស្ពានព្រែកក្តាម)។ 

ប៉ូលិសនិយាយថា ម៉ូតូ០១គ្រឿងបង្កគ្រោះថ្នាក់ដោយឯកឯងម៉ាក City C100 កូរ៉េពណ៌ទឹកប៊ិចគ្មានស្លាកលេខបើកបរទិសដៅពីជើងឡើងលើដៃស្ពានបត់ឆ្វេងទៅកើត (បញ្ច្រាសគន្លងទិស) អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចកើតហេតុ បានប៉ះជាមួយបង្កាន់ដៃស្ពាន បណ្ដាលម៉ូតូបោកដួលនៅលើស្ពានខ្ទាត់អ្នកបើកបរធ្លាក់ពីលើស្ពានទៅក្រោម បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថ កំពុងបន្តស្រាវជ្រាវរកសាច់ញាតិអ្នករងគ្រោះថ្នាក់និងបន្តនីតិវិធី៕

adverise with khmeread