Gareth Bale នឹងអវត្តមានមួយខែទៀតបន្ថែមទៀត បន្ទាប់ពីរងរបួសពេលហ្វឹកហាត់

          ​ខ្សែបម្រើ​ Gareth Bale អាចនឹង​បាត់មុខពី​ការប្រកួត​របស់ក្រុម Real Madrid មួយ​ខែបន្ថែមទៀត។

កីឡាករ Bale ដែលញាំញីដោយសារបញ្ហារបួសឥតល្ហែនោះ ពេលនេះបាន​រងរបួស​បន្ថែមទៀតហើយ ចំពេលដែលកីឡាកររូបនេះ​កំ​ពុង​ព្យាយាម​ស្តាទម្រង់លេងរបស់ខ្លួនឡើងវិញដើម្បីមានឱកាស​ត្រឡប់​ចូល​ក្រុម​ជ​ម្រើស​របស់ Real Madrid វិញ។

          បញ្ហារបួស​សាច់​ដុំកំភួន​ជើង​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិវ៉េលរូបនេះអវត្ត​មានពីការ​ប្រកួត​ចាប់តាំងពី​ខែ​កញ្ញា​មក​ ហើយ​កីឡាករ​រូបនេះចាប់ផ្តើម​មាន​បញ្ហា​ត្រង់ជើងឆ្វេង​នៅពេល​ហ្វឹកហាត់​ជាថ្មី។

          សេចក្តីថ្លែងការណ៍មួយ​បាន​និយាយថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ត្រូវ​ពិនិត្យ​ឃើញ​មាន​បញ្ហា​ជើង​ឆ្វេង ហើយ​របួស​បែបនេះអាចប្រើ​ពេលវេលា​ពី​ពីរ​​ទៅ​ប្រាំមួយសប្តាហ៍​។

          បើទោះបីជា​កីឡាករ​រូបនេះបាន​វិលត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​ ប៉ុន្មាន​ខែ​ថ្មី​នេះ Bale មិន​បានចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វ៉េល​សម្រាប់ការ​ប្រកួត​ជា​លក្ខណៈអន្តរជាតិ​ជាមួយ​ក្រុម​បារាំង​និង​ប៉ាណាម៉ាទេ៕

adverise with khmeread