Alvaro Morata: ថ្ងៃណាមួយខ្ញុំនឹងត្រឡប់ទៅលេងនៅ Real Madrid វិញ

          បើទោះបីជា​ត្រូវ​បាន​ក្លឹប​ Real Madrid លក់ចេញកាល​ពី​បួន​ខែមុន​ក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធ Alvaro Morata បានសារភាព​ថា ខ្លួន​នឹងវិលត្រឡប់​ទៅ​ក្លឹបនេះវិញនៅថ្ងៃណាមួយ ​។

          កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ចំណាយ​ពេល​ពីរដូវកាល​នៅ​ពហុកី​ឡា  ដ្ឋាន Bernabeu បន្ទាប់ពី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរមក​ពី​ក្លឹប Juventus ប៉ុន្តែ​រដូវ​កាល​ទី​២​របស់កីឡាកររូបនេះ​មិន​ទទួល​បាន​ជោគជ័យទេ។

          Morata ក៏បានផ្ទេរមក​លេងជាមួយ​ក្លឹប​​ Chelsea ​កាល​ពីរដូវក្តៅ​ក្នុងតម្លៃ​៥៨​លានផោន ហើយ​បាន​សម្របខ្លួន​នឹងឆាកជីវិត​នៅទីក្រុងឡុងដ៍ ដោយ​រក​បាន​៨​គ្រាប់​ក្នុងការ​បង្ហាញ​មុខ​១៥​លើក។

          ប៉ុន្តែតាមរយៈវិទ្យុអេស្ប៉ាញ​ Cadena Ser កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ បានបង្ហើបប្រាប់ថា ខ្លួន​នឹង​ចូល​រួមជាមួយ​ក្រុម Real Madrid ជា​លើក​ទី​៣។

          Morata បាននិយាយថា “​ប្រាកដ​ណាស់ ខ្ញុំនឹងត្រឡប់​ទៅ​ក្លឹប Real Madrid វិញ ប៉ុន្តែវាគឺជាបញ្ហា​ស្មុគស្មាញ​។ ខ្ញុំ​បាន​ប្រាប់​គ្រូបង្វឹក​ថា ខ្ញុំ​ចង់​លេង​ឲ្យ​បាន​ច្រើន​។ ខ្ញុំ​មាន​អារម្មណ៍​ថា វាពិតជា​មាន​សារសំខាន់​សម្រាប់ Real Madrid ប៉ុន្តែ​ខ្ញុំ​ចង់លេងនៅ​វគ្គចាញ់​ធ្លាក់ក្របខណ្ឌ CL”។

          Morata បន្ត​ថា “​ខ្ញុំ​មិនដែល​និយាយពាក្យ​មិន​ល្អ​អំពី​ Madrid ទេ ហើយ​ខ្ញុំ​នឹងមិន​និយាយទេ។ ខ្ញុំតែងតែជូនពរឲ្យ​ពួកគេជោគជ័យ​។ ខ្ញុំគឺជា​ហ្វែន​របស់ Madrid ប៉ុន្តែជាកីឡាករ​របស់​ Chelsea”៕

adverise with khmeread