ចប់ហើយបុរសៗ! បើមាន ១២ ចំណុចនេះ នារីៗនឹងមិនប្រគល់បេះដូងរបស់នាងឱ្យមកអ្នកនោះឡើយ

នៅពេលអ្នកកំពុងមានស្នេហា អ្នកមិនរំពឹងអ្វីក្រៅពីរៀបការជាមួយបុរសដែលស្រឡាញ់អ្នកនោះឡើយ។ ស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក ដូច្នេះហើយទើបជួនកាលយើងធ្វើការសម្រេចចិត្តខុសធ្ងន់ធ្ងរ ហើយស្តាយក្រោយបន្ទាប់ពីរៀបការរួច។ វាជាការប្រសើរណាស់ប្រសិនបើនារីៗបានរៀបការជាមួយបុរស ដែលមានលក្ខណៈសម្បត្តិផ្ទុយពីចំណុចទាំង ១២ នៅខាងក្រោមនេះ ។

១. គាត់ផ្តោតសំខាន់លើការងាររបស់គាត់ជាងអ្នក។

២. គាត់មិនគោរពឱ្យតម្លៃអ្នក ហើយថែមទាំងប្រមាថអ្នកទៀត។

៣. គាត់មានចិត្តចង្អៀតចង្អល់។

៤. គាត់ចូលចិត្តរកពាក្យដោះសារ ដើម្បីរកពេលធ្វើអ្វីផ្សេងជាជាងខ្វល់ពីអ្នក។

៥. គាត់ចូលចិត្តនិយាយកុហក។

៦. គាត់មិនខ្លាចនឹងឈ្លោះប្រកែកយកឈ្នះចាញ់ជាមួយអ្នក។

៧. គាត់តែងក្បត់សន្យាជានិច្ច។

៨. គាត់តាំងខ្លួនជាមនុស្សធ្វើអ្វីក៏ត្រូវ មិនចេះខុសម្តងណាឡើយ។

៩. គាត់ស្អប់មនុស្សក្នុងគ្រួសាររបស់អ្នក សូម្បីតែសត្វចិញ្ចឹមក្នុងផ្ទះក៏ស្អប់ដែរ។

១០. អ្នកមិនអាចពឹងគាត់បាន ពេលជួបការលំបាក។

១១. គាត់លួចផិតក្បត់។

១២. គាត់ជាមនុស្សចរិតក្មេងបៀមដៃ គ្រាន់តែឈ្លោះគ្នាបន្តិចបន្តួច ខឹងលែងនិយាយស្តីជាមួយអ្នក៕

adverise with khmeread