adverise with khmeread 1

យុវជន​បែក​ថ្នាំ​ឡើងលើ​ដំបូលផ្ទះ​គេ​ជា​ន់ទី​២ លោត​ចុះមក​ក្រោម​របួសធ្ងន់​

    ភ្នំពេញ  ៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​នាំ​ប្រជាពលរដ្ឋ​ចោមរោម​មើល​ទាំង​កណ្តាលយប់ គឺ​ដោយសារតែ​យុវជន​ម្នាក់​បែក​ថ្នាំ​បាន​ឡើងលើ​ដំបូល ផ្ទះ​គេ​ជាន់​ទី​២​ជាច្រើន​ម៉ោង ហើយ​បាន​លោត​ចុះមក​ក្រោម​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ កុម្ភ​: ឆ្នាំ​២០១៦ នៅមុខ​ក្រសួងកសិកម្ម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

     យុវជន​ខាងលើ​មានឈ្មោះ យ៉​ន អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​

    បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឮ​សម្លេង​ដើរ​នៅលើ​ដំបូលផ្ទះ​ដោយ​ស្មានតែ​ជា​ចោរ​ក៏បាន​នាំគ្នា​ចេញមក​មើល ក៏បាន​ប្រទះ ឃើញ​យុវជន​បែក​ថ្នាំ​ខាងលើ​កំពុង​ដើរ​ទៅវិញទៅមក​លើ​ជា​ន់ទី​២ ហើយ​បម្រុង​លោត​ចុះ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​នោះ​នាំគ្នា​ចោមរោម​មើល និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​តែម្តង​។​

    ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​និង​កម្លាំង​ប្រជា​ការពារ​បានមក​ដល់​កន្លែងកើតហេតុ និង​បាន​និយាយ​សម្របសម្រួល​យុវជន​ខាងលើ​ឲ្យ​ចុះមក​ក្រោម​វិញ តែ​គេ​មិន​ព្រមស្តាប់​ដោយបាន​អង្គុយ​នៅលើ​ដំបូល​ជាន់​ទី​២​នោះ​បន្ត​រាប់​ម៉ោង​។​

    ប្រភពព័ត៌មាន​បន្តថា អស់​រយ​:​ពេល​ប្រមាណ​ជិត​៣​ម៉ោង​យុវជន​បែក​ថ្នាំ​ម្នាក់​នោះ បាន​លោត​ចុះ​ពីលើ​ជាន់​ទី​២​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ​ដឹកយក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ នាពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់