តាំងពីអាយុ ១៥ ឆ្នាំមក នាងកើតជំងឺកម្រម្យ៉ាង ធ្វើឱ្យនាងចង់រួមភេទគ្រប់វិនាទី

គ្រួសាររបស់នាងធ្លាប់គិតថា នាងគឺជាស្រីពេស្យាម្នាក់ នៅពេលនាងនៅវ័យជំទង់ដោយចង់រួមភេទជាមួយនឹងបុរសគ្រប់ពេល។ ប៉ុន្តែឥឡូវពួកគេបានរកឃើញថា នាងមានជំងឺចម្លែកមួយ ដែលធ្វើឱ្យនាងមានអារម្មណ៍ស្រៀវសម្រើបខ្លាំង។

នាង Amanda McLaughlin មានជំងឺចង់រួមភេទ និងមានអារម្មណ៍ថានាង គឺកំពុងតែសម្រេចកាមខ្លួនឯងគ្រប់ពេល។ នេះបង្កឱ្យឈឺចាប់ក្នុងឆ្អឹងត្រគាក និងជើងរបស់នាង។

នាង Amanda កើតជំងឺនេះតាំងពីវ័យជំទង់មកម្ល៉េះ ហើយនាងបានពិគ្រោះយោបល់ជំងឺជាមួយនឹងវេជ្ជបណ្ឌិត ប៉ុន្ដែនៅពេលដំបូងឡើយពួកគេមិនរកឃើញរោគសញ្ញាជំងឺ និងចាត់ទុកវាគឺជាការញៀនសិច។

នាង Amanda និយាយថា "អាយុ ១៥ ទៅ ១៨ ខ្ញុំសម្រេចកាមដោយខ្លួនឯងជានិច្ច គឺច្រើនដងណាស់បើធៀបនឹងក្មេងអាយុប្រហែលនេះ។ ខ្ញុំដឹងថាមានអ្វីមួយមិនប្រក្រតី។ ខ្ញុំនៅតែបន្តនិយាយ និងប្រាប់មនុស្សថា ខ្ញុំចង់រួមភេទ ប៉ុន្ដែគ្មាននរណាម្នាក់ស្ដាប់ទេ"។

ក្រៅពីសិច Amanda ក៏បានប្រើទ្រនាប់ក្ដៅឧណ្ហៗដើម្បីបំបាត់ការឈឺចាប់ និងដាក់ទឹកកកចូលក្នុងរន្ធយោនីដើម្បីបំបាត់ហើមផងដែរ។

ដោយសារតែជំងឺនេះ ធ្វើឱ្យនាងថប់បារម្ភ មិនអាចធ្វើការ និងបើកបរបានទេ។ យ៉ាងណាមិញ នាងគ្រប់គ្រងវាបានដោយរកដៃគូស្នេហា និងបច្ចុប្បន្នភ្ជាប់ពាក្យនឹងគ្នាហើយ។ ពួកគេមិនដែលបែកគ្នាឡើយ ចាប់តាំងពីបានជួបគ្នាមួយឆ្នាំ។ មិត្តប្រុសរបស់នាងជួយនាង ដើម្បីបំបាត់រោគសញ្ញានោះ។

នាង Amanda និយាយថា "ទំនាក់ទំនងគឺពិតជាពិបាករក្សាដោយបញ្ហានេះណាស់។ ប៉ុន្ដែគាត់មិនមើលងាយខ្ញុំ គាត់មិនដែលធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អអំពីភាពមិនមានការងារធ្វើទេ។ ហើយវាគឺជាស្នេហាពិតមួយ"។

បច្ចុប្បន្នអ្នកជំនាញក្នុងសាកលវិទ្យាល័យ Michigan កំពុងជួយរកវិធីលុបបំបាត់រោគសញ្ញារបស់ Amanda។ នាងបានទទួលទានថ្នាំ ៣០ ប្រភេទផ្សេងៗគ្នា ហើយវេជ្ជបណ្ឌិត Priyanka Gupta ជំនួយការសាស្រ្តាចារ្យផ្នែកប្រសាទនិយាយថា នាងអាចនឹងកាត់បន្ថយរោគសញ្ញាបានខ្លះៗ៕

adverise with khmeread