ប្រទេស ៧ នៅអឺរ៉ុប លេងសើចមិនបានទេ គ្រាន់តែសម្លឹងមើលគល់សុដន់បន្តិចបន្តួច ជាប់ចោទពីបទយាយីផ្លូវភេទ...នៅមានទៀត មិនទាន់អស់ត្រឹមហ្នឹងទេ

ការស្ទង់មតិមួយ ដែលធ្វើឡើងក្នុងគោលបំណងស្ទាបស្ទង់មើលថាតើមនុស្សមកពីប្រទេសអឺរ៉ុបចំនួន ៧ ចាត់ទុកអ្វីទៅជា "ទង្វើយាយីផ្លូវភេទ"​ បន្ទាប់ពីផ្ទុះរឿងអាស្រូវរបស់មហាសេដ្ឋីហូលីវូដលោក Harvey Weinstein មកនោះ បានទទួលលទ្ធផលគួរឱ្យចាប់អារម្មណ៍មែនទែន។

YouGov បានសួរទៅមនុស្សប្រុសនិងស្រីចំនួន ៨.៤៩០ នាក់ មកពីប្រទេស ដាណឺម៉ាក អង់គ្លេស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ន័រវែស និងស៊ុយអែត ជាប្រទេសដែលគេចាត់ទុកថាជាកន្លែងចាប់ផ្តើមមានការយាយីផ្លូវភេទមុនគេ។

សំណួរមានច្រើនគឺចាប់ពីការនិយាយកំប្លែងអាសអាភាសទៅនារី ការសម្លឹងមើលសុដន់របស់នាង ឬក៏ការណាត់នាងចេញក្រៅ។ ចម្លើយមួយចំនួន គឺពិតជាមានស្ដង់ដារ និងខ្លះគឺខុសគ្នាស្រឡះ។

មនុស្សមកពីប្រទេសទាំងប្រាំពីរសុទ្ធតែឯកភាពថា ការថតសំពត់ខ្លីរបស់ស្ត្រី គឺជាទង្វើយាយីផ្លូវភេទ ហើយក្នុងនោះក៏មានការថតពីក្រោយខ្នងពួកនាងផងដែរ។

ហើយការស្ទាបស្ទង់នោះមានការចាប់អារម្មណ៍មួយ ដោយការសម្លឹងមើលដើមទ្រូងក៏ត្រូវបានចាត់ទុកថាជាការយាយីផ្លូវភេទដែរ៕

adverise with khmeread