ស្ងាត់ៗ រ៉ូណាល់ ដូ ស្វាគមន៍កូនទី៤ បន្ទាប់ពីទើបប្រកាសពីកូនភ្លោះមិនដល់១ឆ្នាំមក

កីឡាករ Cristiano Ronaldo មិនដែលសំចៃដៃឡើយរឿងចែករំលែករូបថតគ្រួសារគាត់នៅលើបណ្តាញសង្គម ហើយកាលពីយប់ថ្ងៃអាទិត្យទី ១២ វិច្ឆិកា គាត់បានប្រកាសពីកំណើតកូនទីបួនរបស់គាត់។

Ronaldo និង មិត្តស្រី ឈ្មោះ Georgina Rodriguez បានបង្ហាញបំណងជាសាធារណៈក្នុងការដាក់ឈ្មោះកូនស្រីខ្លួនថា Alana Martina ហើយកាលពីថ្ងៃអាទិត្យ ទារកស្រីនេះបានចាប់កំណើតលើពិភពលោកនេះ។

តារាបាល់ទាត់របស់ Real Madrid រូបនេះនិងកូនប្រុសបានបង្ហាញវត្តមាននៅថ្ងៃកើតទារកនេះទាំងពីរនាក់ ហើយគាត់ក៏បានចែករំលែករូបថតគាត់និងកូនប្រុស ព្រមទាំងមិត្តស្រីចចជីណា និងទារកទើបនឹងកើត នៅលើបណ្តាញសង្គម Instagram ផងដែរ។

Ronaldo បានសរសេរថា "Alana Martina ទើបតែកើតអំបាញ់មិញ។ ទាំង Georgina និង Alana មានសុខភាពល្អណាស់។ យើងទាំងអស់គ្នារីករាយណាស់"។

Ronaldo ឥឡូវនេះមានកូន ៤ នាក់ គឺកូនស្រីទើបកើត អាឡាណា កូនប្រុស Cristiano Jnr និង កូនភ្លោះ ឈ្មោះ Eva និង Mateo៕

adverise with khmeread