អបអរដល់បេក្ខភាពឈ្នះការប្រកួតរចនារូបភាពរដូវកាលទី២ ពីក្រុមហ៊ុន TODAY ISP

ធូដេ អាយអេសភី (TODAY ISP) គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ដោយបណ្តាញខ្សែបកាបអ៊ុបទិកក្រោមដី ១០០% បានរៀបចំការប្រកួតរចនារូបភាពរដូវកាលទី២ នៅថ្ងៃទី ១៧ ខែតុលា​ ឆ្នាំ២០១៧ ដោយមានបេក្ខជន​ និងបេក្ខនារី ជាច្រើនបានចូលរួមប្រកួត ហើយគ្រប់រូបភាពត្រូវបានដាក់ឲ្យបោះឆ្នោតលើផេក TODAY ISP ដើម្បីស្វែងរកជ័យលាភីរយៈពេល ៧ ថ្ងៃ។ រហូតមកដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ២០១៧ យើងខ្ញុំបានរកឃើញអ្នកឈ្នះរង្វាន់ធំ ដែលទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ១ឆ្នាំចំនួន ១នាក់ និងបេក្ខភាពឈ្នះរង្វាន់លើកទឹកចិត្តចំនួន ៣នាក់ ដែលបានមកទទួលរង្វាន់នៅការិយាល័យ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកានេះ។

បេក្ខជនឈ្នះរង្វាន់ធំ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber រយៈពេល ១ ឆ្នាំ” ចំនួន១នាក់ បានទៅគណនីហ្វេសប៊ុករបស់លោក Chitra Ven ដែលទទួលបានការ like ចំនួន ៤៩៨ ហើយចំពោះបេក្ខជន និងបេក្ខនារីឈ្នះរង្វាន់លើកទឹកចិត្ត Power Bank 10000mAh មានចំនួន៣នាក់។ បេក្ខជនទី១ បានទៅគណនីហ្វេសប៊ុកលោក RiTx ទទួលបានការ like 341 និងបេក្ខជនទី២ បានទៅគណនីហ្វេសប៊ុកលោក Trapx ទទួលបានការ like ចំនួន ២០២ និងទី៣ បានទៅគណនី​ហ្វេសប៊ុកបេក្ខនារីឈ្មោះ Horng Visal ទទួលបានការ like 128។

ក្រុមហ៊ុន TODAY ISP សូមចូលរួមត្រេកអរយ៉ាងខ្លាំងចំពោះបេក្ខភាពទាំងបួនរូប ដែល​ទទួល​បាន​ជ័យ​ជំនះ​លើ​​ការ​​ប្រកួត​រចនា​រូប​ភាព​រដូវ​កាល​ទី២ និងសូមចូលរួមសោក​ស្តាយ​ចំពោះ​បេក្ខភាព​ដែល​មិន​បាន​ឈ្នះ​ សូម​កុំទាន់អស់សង្ឃឹមព្រោះ លោកអ្នក និងប្អូនៗ​អាច​មាន​ឱកាស​ចូល​រួម​លេង​កំសាន្ត​នៅ​កម្ម​វិធី​​ជា​ច្រើនទៀត​របស់​ក្រុមហ៊ុន​ដែល​នឹង​រៀប​ចំ​ជា​បន្ត​បន្ទាប់។  បន្ថែមពីលើនេះ ក្រុមហ៊ុន​សូម​អរ​គុណ​ចំពោះ​លោក អ្នក និងប្អូនៗ ក្នុងការគាំទ្រគ្រប់កម្មវិធី ក៏ដូចជា​សេវា​កម្ម​អ៊ិន​ធឺ​ណិត​រហូត​មក​​ដល់​ពេល​​នេះ យើង​ខ្ញុំ​នឹ​ង​​ខិត​ខំប្រឹងប្រែងបន្ថែមទៀតលើសេវាកម្មនានា​ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​ជូន​ចំពោះ​អតិថិជន​ទាំង​អស់ ។

សូមបញ្ចាក់មន្តទៀតថា TODAY ISP គឺផ្តល់សេវាអ៊ិនធឺណិត ស្របនឹងតម្រូវការលើទីផ្សារ ​អាជីវកម្ម និងក្រុមហ៊ុនតូចធំ​នាពេលបច្ចុប្បន្ន រួមទាំងសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។ ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​

adverise with khmeread