ចំថ្ងៃស៊យរបស់ចោរ ឆក់កាបូបមិនបានហើយ រត់ចោលម៉ូតូទៀត

ភ្នំពេញ ៖ នារីវយ័ក្មេងពីរនាក់ ជិះម៉ូតូមកពីដើរលេង កោះពេជ្រ ត្រឡប់ទៅផ្ទះ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយ ឆក់កាបូបស្ពាយ មិនបានសម្រេច ប៉ះដៃចង្កូតដួលទាំងអស់គ្នា ចំណែកជនសង្ស័យរត់គេចខ្លួន បាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿង នៅនឹងកន្លែងកើតហេតុ។

អំពើឆក់ខងលើននេះ បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩ និង ៣០ នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ មុខខារ៉ាអូខេផាត់ធី វើល៍ ខារ៉ាអូខេញូវស្តាចាស់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះទី១.ឈ្មោះ មាស ស្រីពៅ ភេទស្រី អាយុ២១ឆ្មាំមុខរបរធ្វើការរោចក្រ និងទី២.ឈ្មោះ ពៅ សុភក្ត្រ័ ភេទស្រី អាយុ​២១ឆ្នាំ មុខរបរដូចគ្នា ជិះម៉ូតូមួយគ្រឿង ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-5543។

រីឯម៉ូតូជនសង្សយ័បន្សល់ទុក ម៉ាកឌ្រីមសង់ ស៊េរី០១២ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5188។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនដំបូងរូបគាត់ ទាំង ២នាក់ ជិះម៉ូតូចេញពីកោះពេជ្រ ក្នុងគោលបំណងទៅផ្ទះវិញ។ ខណៈមកដល់កន្លែងកើតហេតុ ក៏លេចមុខជន សង្ស័យ២នាក់ ជិះម៉ូតូមកក្រោយ ធ្វើសកម្មភាពឆក់កាបូប បណ្តាលទាក់ដែចង្កូតដួល ហើយជនសង្ស័យ រត់ចោលម៉ូតូបាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងកងរាជអវុធហត្ថខណ្ឌសែនសុខ ចុះ មកជួយអន្តរាគម៍ និង យកម៉ូតូជនសង្ស័យ និងដឹកជនរងគ្រោះមកដាក់ពាក្យបណ្តឹង៕

 

adverise with khmeread