អ្នកវិទ្យាសាស្ត្ររកឃើញត្រីឆ្លាមបុរេប្រវត្តិ មានធ្មេញដល់ ៣០០ នៅសល់ពូជរស់រានមានជីវិតនៅព័រទុយហ្គាល់

អ្នកវិទ្យាសាស្រ្តដែលកំពុងធ្វើការលើគម្រោងមួយនៅលើឆ្នេរ Algarve មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលពួកគេឃើញត្រីឆ្លាមបុរេប្រវត្តិមួយក្បាលក្នុងសប្ដាហ៍នេះ។

សត្វចម្លែកនេះត្រូវបានគេស្គាល់ជាត្រីឆ្លាមមួយក្បាល មានតាំងពី ៨០ លានឆ្នាំមកម្ល៉េះ ហើយវាគឺជាប្រភេទត្រីឆ្លាមដ៏ចាស់បំផុតនាសព្វថ្ងៃនេះ។

ដោយមិនមានអ្នកស្គាល់ ត្រីឆ្លាមនេះមានខ្លួនដូចពស់ និងមានធ្មេញ ៣០០។

អ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថានផ្នែកសមុទ្រនិងបរិយាកាស បានរកឃើញត្រីឆ្លាមដ៏កម្រនេះ ខណៈដែលពួកគេកំពុងធ្វើគម្រោងមួយនៃការកាត់បន្ថយការនេសាទ។

ត្រីឆ្លាមនោះមានប្រវែង ១,៥ ម៉ែត្រ និងនៅក្នុងជម្រៅទឹកសមុទ្រ ៧០០ ម៉ែត្រ។ វាត្រូវបានគេរកឃើញនៅលើឆ្នេរឆ្ងាយពីរមណីដ្ឋាន Portimao ៧០០ ម៉ែត្រក្នុងប្រទេសព័រទុយហ្គាល់៕

adverise with khmeread