ស្លាប់ ៣០ នាក់ របួស ២០០ នាក់ក្នុងរញ្ជួយដីក្បែរព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់

យ៉ាងហោចណាស់មនុស្សចំនួន ៣០នាក់ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ និងមនុស្សប្រមាណជា ២០០នាក់បានទទួលរងរបួស ក្រោយគ្រោះរញ្ជួយដ៏ធំមួយបានកើតឡើងក្នុងតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់កាលពីម្សិលមិញនេះ។

រញ្ជួយដីកម្រិត ៧,៣ រិច្ឆទ័របានវាយប្រហារទៅលើតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគពាយព្យអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីរាយការណ៍ដំបូងដោយទូរទស្សន៍ជាតិអ៊ីរ៉ង់។

មន្រ្តីសុខភាពបាននិយាយថា អ្នករងរបួសភាគច្រើនបានស្ថិតក្នុងទីក្រុងដាច់ស្រយាល Darbandikhan ចម្ងាយ ៧៥គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Sulaimaniyah ស្ថិតក្នុងនៅពាក់កណ្តាលតំបន់ស្វយ័តឃឺដរបស់អ៊ីរ៉ាក់៕




adverise with khmeread