adverise with khmeread Index

ឆក់​កាបូប​ជនជាតិ​ចិន​មិនបាន​សម្រេច​បើក​ម៉ូតូ​បុក​កង់​រថយន្តក្រុង​ដួល​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​២​នាក់​វាយ​ស្ទើរ​ស្លាប់​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​វាយ​ស្ទើរ​ស្លាប់ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​ជាតិចិន​ហើយ​ទៅបុក​នឹង​កង់​រថយន្តក្រុង​បណ្តាល​ឲ្យ​ដួល​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៧ កុម្ភ​:​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​កម្ពុជា​អង្គ​រអិច​ប្រេ​ស ខាងជើង​ផ្សារ​រាត្រី តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន ពេញ​។​

    ជនសង្ស័យ​ទាំង​២​នាក់​គឺ​ទី​១-​ឈ្មោះ ចាន់ ស៊ីថា អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង​ទី​២-​ឈ្មោះ សិ​ទ្ឋ រុ​ទ្ឋី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌដូនពេញ​។​

    ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ស្ត្រី​ជា​ជន​ជាតិចិន​ម្នាក់​បាន​ដើរ​ចុះ​ពីលើ​រថយន្ត​ដើម្បី​ចូលទៅ​ទិញ​សំបុត្រ​រថយន្តក្រុង ។​

    ពេល​ដើរចេញ​មកវិញ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1A-1103 ជិះ​មក​ក្បែរ​និង​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រូបនោះ តែ​បែរជា​ជ្រុល​ចង្កូត​ម៉ូតូ​ទៅបុក​រថយន្តក្រុង​ដែល​ចត​ក្បែរ​នោះ បណ្តាល​ឲ្យ​ដួល​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ស្ទើរ​ស្លាប់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

    ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​យកទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​បុ​ស្តិ៍​វត្តភ្នំ និង​ធ្វើការ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់