មួយចំហៀងពិភពលោកនឹងឃើញភពសុក្រ និងភពព្រហស្បតិ៍រះទន្ទឹមគ្នាដ៏កម្រនៅថ្ងៃចន្ទនេះ

ខណៈដែលប្រជាជនអង់គ្លេសងើបពីព្រឹកថ្ងៃចន្ទនេះ ពួកគេនឹងមានលទ្ធភាពខ្ពស់ដែលអាចមើលឃើញយ៉ាងច្បាស់ពីភពសុក្រ និងភពព្រហស្បតិ៍រះទន្ទឹមគ្នា។

ភពទាំងពីរនេះនឹងបង្ហាញខ្លួនជាមួយគ្នានៅភាគអាគ្នេយ៍ ដោយត្រូវសម្លឹងមើលទៅជើងមេឃទើបឃើញ។

យោងតាមវេបសាយ BBC បានឱ្យដឹងថា នៅក្នុងចក្រភពអង់គ្លេស ការអាចមើលឃើញពិសេសបំផុតនឹងស្ថិតក្នុងអំឡុងរយៈពេល ៤០នាទីមុនព្រះអាទិត្យរះ។ ដោយមើលពីទីក្រុងឡុងដ៍ ភពទាំងពីរនឹងអាចបង្ហាញខ្លួនមុនម៉ោង ៦ ព្រឹកនៅទីនោះ ខណៈការប្រសព្វរបស់ភពទាំងនោះនឹងកើតឡើងបន្ទាប់ពីថ្ងៃរះបានបន្តិច។

ព្រះអាទិត្យនឹងមិនរះនោះឡើយ រហូតដល់ម៉ោងប្រមាណជា ៧:១៥នាទី ម៉ោងសកល មានន័យថា ប្រជាជនអង់គ្លេសនឹងមានពេលច្រើនក្នុងការមើលឃើញទស្សនីយភាពដ៏កម្រនេះ មុនពេលដែលមេឃភ្លឺខ្លាំង។

អ្វីដែលគួរឱ្យស្តាយ គឺនៅកម្ពុជាយើងមើលមិនឃើញទេ ដោយសារពេលវេលាដែលវារះនៅអឺរ៉ុប គឺជាពេលថ្ងៃត្រង់នៅកម្ពុជាយើង៕ 


 

adverise with khmeread