ការស្រាវជ្រាវថ្មីរកឃើញថា មហារីកសុដន់នឹងរើបឡើងវិញនៅ ១៥ ឆ្នាំក្រោយ បន្ទាប់ពីព្យាបាលជាសះស្បើយ

ជំងឺមហារីកសុដន់អាចរើបឡើងវិញ បន្ទាប់ពីអសកម្មរយៈពេល ១៥ឆ្នាំ ក្រោយការព្យាបាលបានជោគជ័យ។ នេះបើយោងតាមការសិក្សាថ្មីមួយ។

ស្រ្តីរស់នៅជាមួយនឹងដុំសាច់ធំ និងមហារីកដែលបានរីករាលដាលទៅដល់កូនកណ្តុរ នឹងមានភាគរយខ្ពស់បំផុត គឺចំនួន ៤០ភាគរយនៃការត្រឡប់មកវិញនៃជំងឺនេះវិញ។

អ្នកស្រាវជ្រាវសរសេរក្នុងទស្សនាវដ្តីសុខភាពប្រចាំសប្តាហ៍អង់គ្លេស New England Journal of Medicine បាននិយាយថា ការពង្រឹងការព្យាបាលជាមួយនឹងការព្យាបាលដោយអ័រម៉ូន អាចនឹងកាត់បន្ថយហានិភ័យនៃការត្រឡប់មកវិញរបស់វា។

យោងតាមវេបសាយ BBC អ្នកវិទ្យាសាស្រ្តបានវិភាគទៅលើដំណើរការនេះជាមួយនឹងស្រ្តីចំនួន ៦៣.០០០នាក់ អស់រយៈពេល២០ឆ្នាំ ដែលពួកគេទាំងអស់សុទ្ធតែមានជំងឺមហារីកសុដន់៕


adverise with khmeread