ឃាត់បុរសម្នាក់គាស់ផ្ទះលួចទ្រព្យសម្បត្តិ និង ម្នាក់ទៀតឆបោកលុយអ្នកស្រុក

រតនគីរី ៖ ប៉ូលិសបានឃាត់បុរស២នាក់ក្នុង២ករណីផ្សេងគ្នា គឺម្នាក់គាស់ផ្ទះលួចទ្រព្យសម្បត្តិ និង ម្នាក់ទៀតឆបោកលុយអ្នកស្រុកផងសេពថ្នាំញៀនផង។

ករណីទី១.នៅថ្ងៃទី១២ វិច្ឆិកា ២០១៧ វេលាម៉ោង៩កម្លាំងប៉ូលិសប៉ុស្ដិ៍កាចាញនិងកម្លាំងហ៉ូលិសក្រុងបានលុង បានធ្វើការស្រាវជ្រាវករណី ចោរកម្ម គាស់ផ្ទះលួចជើងតុវែង និង គ្រែកាលពីយប់ថ្ងៃទី១១ វិច្ឆិកា ២០១៧ ដោយកំណត់បានមុខសញ្ញា  ហើយស្នើសុំ ការអនុញ្ញាតពីលោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។    

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ នួន សុខលីស ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើសិប្បកម្ម មានទីលំនៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

ចំណែកជនរងគ្រោះឈ្មោះ កង សុវណ្ណារិទ្ទ ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

ករណីទី ២.នៅវេលាម៉ោង១ និង៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ូលិសបាន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ៤.០០០.០០០រៀល កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះឈ្មោះ អ៊ាត សុណា ស្ថិតនៅក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមានសារធាតុញឿនក្នុងខ្លួនវិជ្ជមាន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហែម វុទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី មុខរបរ រត់រឺម៉ក់។

ចំណែកជនរងគ្រោះឈ្មោះ អ៊ាត សុណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ពលរដ្ឋ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងតាម នីតិវិធី៕

adverise with khmeread