KFC ពង្រីកអាជីវកម្មរបស់ខ្លួន ដោយសម្ពោធសាខាថ្មីនៅតំបន់ស្ទឹងមានជ័យ

រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន  ក្រុមហ៊ុន KFC បានបើក សម្ពោធសាខាមួយទៀត នៅស្ទឹងមានជ័យជាផ្លូវការ ដែលធ្វើឲ្យមានភាពងាយស្រួលទៅដល់ អតិថិជនដែលរស់នៅតំបន់នោះ ហើយសាខាថ្មីនេះនឹងធ្វើឲ្យមានភាពងាយស្រួល ដល់អតិថិជន ជាពិសេសវាជួយសម្រួលដល់សេវាកម្មដឹកជញ្ជូនទៅតាមផ្ទះ។

បញ្ជីមុខម្ហូបរម្ហួបដ៏សំបួរបែប នឹងផ្តល់ជម្រើសងាយស្រួល និងអត្ថប្រយោជន៌បន្ថែម ទៅដល់អតិថិជន ជាពិសេសជាមួយឈុត chicken bites rice combo ដែលមានតម្លៃត្រឹមតែ $1.90 ​(ដែលមាន សាច់មាន់, ជ្រក់, និងភេសជ្ជៈ) ចណែកឯសាច់មាន់រសជាតិដើម Original Ricipe® ដ៏ល្បីល្បាញរបស់យើង នឹងសាច់មាន់បំពងរសជាតិហឹរ ដ៏សំបូរបែបនឹងមានតម្លៃ ចាប់ពី 1.40 ដុល្លារ។

លោក YB Cheah ប្រធានគ្រប់គ្រងទូទៅនៃ KFC Cambodia បានមានប្រសាសន៍នៅក្នុងកម្មវិធី សម្ពោធ KFC សាខាថ្មីនេះថា «យើងខ្ញុំចង់ឲ្យ KFC គឺជាហាងដែលគ្រប់គ្នាចូលចិត្តសម្រាប់ គ្រប់កម្មវិធី និងឱកាសផ្សេងៗ ជាហាងដែលផ្តល់ការជួបជុំ និងបង្កើតពេលវេលាដ៏ល្អសម្រាប់ ការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មវេចខ្ចប់ និងដឹកជញ្ជូនអាហារដ៏គួរជាទីពេញចិត្ត សម្រាប់លោកអ្នក»។

ចំណែកលោក Peter Brongers នាយក នៃ KFC Cambodia បានមានប្រសាសន៍ថា «យើងនឹងបន្តខិតខំបង្កើតកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍ និងគំនិតច្នៃប្រឌិតថ្មីៗ ហើយជាពិសេសគឺការរិះរកមុខម្ហូបច្នៃប្រឌិតថ្មីៗ ជូនអតិថិជនទាំងអស់គ្នា»។

ក្រៅពីសកម្មភាពកម្សាន្តដ៏រីករាយជាច្រើនក្នុងពិធីសម្ពោធសាខាថ្មីនាពេលថ្ងៃសៅរ៍ ដូចជា ការទទួលទានភេសជ្ជៈដោយឥតគិតថ្លៃ ការសម្តែងក្បាច់រាំផ្សេងៗ ក៏មានការចាប់ឆ្នោត ផ្សងសំណាងរហូតដល់ 74 រង្វាន់ នៅក្នុងកម្មវិធី Eat & Win ដើម្បីផ្តល់សំណាង និង ថ្លែងអំណរគុណដល់អតិថិជន។

អ្នកនាង សូត្រ​ សុខពីយ៉ានុត ដែលជាអ្នករង្វាន់ធំ iPhone 7 Plus Gold បានឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយ ខ្លាំងណាស់ដោយបានឈ្នះរង្វាន់ធំនេះ។ វាពិតជាភ្ញាក់ផ្អើល និងរំភើបមែនទែន ដែលបានឈ្នះរង្វាន់នេះ។

គាត់បានបន្ថែមថា «ខ្ញុំ និងក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិសុទ្ធសឹងជាអ្នកគាំទ្រមុខម្ហូបនៅ KFC។ យើងចង់ញ៉ាំសាច់មាន់ដែលឆ្ងាញ់បំផុតនៅទីនេះ មិនត្រឹមតែរសជាតិប៉ុណ្ណោះទេ តែយើង ទទួលបានការពេញចិត្តលើសពីអ្វីដែលយើងរំពឹងទុក»។

KFC គឺជាក្រុមហ៊ុនអ្នកផ្គត់ផ្គង់ម្ហូបប្រភេទ fast-food លំដាប់ពិភពលោក ដែលមានសាខា ច្រើនជាង 44,000 កន្លែង នៅច្រើនជាង 135 ប្រទេស។ សាខា KFC នៅកម្ពុជា ត្រូវបាន ប្រតិបត្តិការឡើងដោយក្រុមហ៊ុន Kampuchea Food Corporation ដែលជាដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង QSR brands របស់ប្រទេសម៉ាឡេស៊ី៕

adverise with khmeread