អ្នកនិពន្ធឈ្មោះ Bob Geldof ប្រគល់ពានរង្វាន់សេរីភាពឱ្យទីក្រុង Dublin វិញ ព្រោះអាម៉ាសមុខពេកដែលលោកស្រីស៊ូជី មានពានសេរីភាពនេះដែរ

លោក Bob Geldof បាននិយាយថា គាត់នឹងប្រគល់ពានរង្វាន់សេរីភាពឱ្យទីក្រុង Dublin របស់គាត់វិញក្នុងការតវ៉ាប្រឆាំងនឹងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី ដែលជាអ្នកកាន់ពានរង្វាន់នេះដែរ។

លោក Geldof និយាយថា "ទំនាក់ទំនងរបស់លោកស្រីជាមួយទីក្រុង Dublin របស់យើង ធ្វើឱ្យយើងរងការអាម៉ាស់ណាស់"។

ប្រជាជនរ៉ូហ៊ីងយ៉ាច្រើនជាងកន្លះលាននាក់បានភៀសខ្លួនទៅនៅបង់ក្លាដែសជុំវិញអំពើហិង្សានាពេលថ្មីៗនេះ។

លោក Geldof ជាតន្រ្តីករ និងជាស្ថាបនិក Live Aid និយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា "ទំនាក់ទំនងរបស់លោកស្រីជាមួយនឹងទីក្រុងរបស់យើងធ្វើឱ្យយើងរងការអាម៉ាស់។ យើងផ្ដល់កិត្តិយសដល់គាត់ តែបច្ចុប្បន្នគាត់ធ្វើឱ្យយើងភ័យខ្លាច និងអាម៉ាស់បំផុត"។

និយាយដូច្នេះ គាត់នឹងប្រគល់ពានរង្វាន់នេះទៅសាលាក្រុងរបស់អៀរឡង់វិញនៅព្រឹកថ្ងៃចន្ទនេះ។ លោកស្រី ស៊ូជី ត្រូវបានថ្កោលទោសដោយមេដឹកនាំអន្តរជាតិ និងក្រុមសិទ្ធិមនុស្សជុំវិញភាពស្ទាក់ស្ទើររបស់លោកស្រីក្នុងការទទួលស្គាល់អំពើហិង្សារបស់យោធា ដែល UN បានហៅវាថាជា "ការសម្អាតជនជាតិភាគតិច"៕

adverise with khmeread