គ្រូទាយដ៏ឆុតម្នាក់ ដែលទាយថាអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប និងត្រាំឈ្នះឆ្នោត មើលឃើញរឿងមិនល្អច្រើន កើតឡើងក្នុងឆ្នាំ ២០១៨

សេដ្ឋកិច្ចពិភពលោកនឹងដុនដាប សែរាជវង្សអង់គ្លេសមួយគូនឹងភ្ជាប់ពាក្យ និងប្រឆាំងដ៏ខ្លាំងក្លារបស់ត្រាំទៅលើប្រទេសកូរ៉េខាងជើង នឹងកើតឡើងក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមគ្រូទាយជនជាតិអង់គ្លេសដ៏លេចធ្លោម្នាក់។

លោក Craig Hamilton-Parker និយាយថា គាត់អាចមើលឃើញអនាគត និងទស្សន៍ទាយដោយខ្លួនឯង ឃើញថា ភាពក្រៀមក្រំនឹងកើតឡើងសម្រាប់ពួកយើងក្នុងឆ្នាំ ២០១៨។

គ្រូទាយកើតនៅទីក្រុង Southampton រូបនេះប្រហែលជាទាយមិនត្រូវទាំងអស់ទេ ប៉ុន្ដែគាត់អាចទាយត្រូវអំពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប និងលោក Trump ឈ្នះឆ្នោត ដូច្នេះគាត់អាចនឹងទាយត្រូវនឹងអ្វីដែលគាត់លើកឡើងលើកនេះ។

ក្នុងចំណោមការទស្សទាយដ៏សោះកក្រោះរបស់គាត់នោះ រួមមានការវាយប្រហារភេរវកម្ម ជាពិសេសសេដ្ឋកិច្ចពិភពលោកនឹងដាំក្បាលចុះយ៉ាងគំហ៊ុក។ គាត់ក៏បាននិយាយថា អង់គ្លេសនឹងរងការវាយប្រហារដ៏ធំ ខណៈដែលអះអាងថានាវាអាមេរិកមួយនឹងលិចក្នុងទឹកនៅពេលណាមួយក្នុងឆ្នាំ ២០១៨។

ប៉ុន្ដែវាមិនមែនអាក្រក់ទាំងអស់ទេ។ គ្រូទាយដែលបានទាយត្រូវអំពី Hillary Clinton នឹងលាលែងពីនរយោបាយក្នុងឆ្នាំ ២០១៧ ក៏បានទាយថា ការក្តោបក្តាប់អំណាចរបស់ Kim Jong-un នៅកូរ៉េខាងជើងនឹងធូររលុងផងដែរ។

Craig ក៏បានទាយថា ជនផ្ដាច់ការកន្ធាត់រូបនេះនឹងត្រូវដួលរំលំដោយមនុស្សរបស់គាត់ បន្ទាប់ពីអាមេរិកបិទផ្លូវសេដ្ឋកិច្ចដ៏សំខាន់។

គាត់ក៏បានអះអាងថា ព្រះអង្គម្ចាស់ Harry និងនាង Meghan Markle នឹងប្រកាសការរៀបអភិសេករបស់ពួកទ្រង់នៅឆ្នាំក្រោយ ហើយប្រធានាធិបតី Theresa May នឹងបន្តតំណែងរបស់ខ្លួនដដែល។

ទន្ទឹមនឹងនោះដែរ សហភាពអឺរ៉ុបនឹងប្រឈមមុខនឹងថ្ងៃងងឹតបំផុតរបស់ខ្លួនក្នុងថ្ងៃណាមួយ ខណៈ Donald Trump នឹងរួចផុតអំពីការចោទដើម្បីដកតំណែងនៅឆ្នាំក្រោយនេះ។

ក្រៅពីនយោបាយ គ្រូទាយនោះក៏បានទាយថាភ្នំភ្លើង Naples នឹងផ្ទុះ ដោយការទស្សទាយនេះអាស្រ័យទៅនឹងភ្នំ Mount Vesuvius ជាភ្នំភ្លើងដ៏ធំបំផុត ដែលបានបំផ្លាញទីក្រុងរ៉ូម៉ាំងបុរាណ Pompeii ក្នុងឆ្នាំ ៧៩ នៃគ.ស៕

adverise with khmeread