ទ្រាំនឹងបញ្ហារបួសញាំញីរបស់ Bale លែងបានពេលនេះ Real Madrid ប្រកាសលក់

          ក្លឹបយក្ស​អេស្ប៉ាញ​ Real Madrid ​បាន​ធ្វើ​ឲ្យ​ក្លឹបនៅ PL​ ដូចជា​​​ Man Utd,​Chelsea និង Spurs ប្រុងជើង​ការ​ ខណៈថ្នាក់ដឹកនាំ​នៅ Bernabeu ចាប់​ផ្តើម​ខក​ចិត្ត​ខ្លាំងចំពោះ Gareth Bale ដោយ​សារតែ​បញ្ហា​របួសគ្មានល្ហែហើយសម្រេចចិត្តប្រកាសលក់កីឡាកររូបនេះ​។

          Bale មាន​បញ្ហា​ភ្លៅជា​ថ្មីទៀតខណ:ពេលកីឡាកររូបនេះ​ព្យាយាម​វិលត្រឡប់​មក​លេង​វិញ បន្ទាប់ពី​មាន​បញ្ហា​របួស​កំភួន​ជើង។ ​កីឡាករ​សញ្ជាតិ​វ៉េលរូប​នេះ​ដូច​ជា​ត្រូវ​អវត្តមាន​រហូត​ដល់ដាច់ឆ្នាំ​នេះ។

          នៅពេល​នេះក្លឹប Real Madrid បាន​បើក​ចំហ​ទទួល​យក​សំណើ​សម្រាប់​កីឡាករ​ដែល​មាន​តម្លៃ​​៨៥​លានផោន​របស់ខ្លួនរូបនេះ ដែលបានបង្ហាញវត្ត​មាន​បួន​ឆ្នាំ​នៅ​ក្រប​ខណ្ឌ La Liga ដោយ​លើក​ពាន​​ CL ​៣​លើក​ ពាន​ជើង​ឯក​លីកនៅ​អេស្ប៉ាញ​១និង​ពាន Copa del Rey ១។

          នៅពេល​នេះក្លឹបមួយចំនួននៅក្របខណ្ឌ PL បានត្រៀម​ប្រជែងគ្នាដើម្បី​ទទួល​បាន​កី​ឡាករ​រូបនេះ​មក​វិញ។

Man Utd ​ធ្លាប់បរាជ័យក្នុងការអូសទាញ Bale ​ពីរលើក​។ ប៉ុន្តែនៅ​ពេល​នេះ Man Utd ​នឹងក្លាយជា​ក្លឹប​មាន​ប្រៀបមួយក្នុងការ​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ Bale ខណ:ដែលក្លឹប Chelsea ​ក៏បានបង្ហាញចំណាប់អារម្មណ៍។ ចំណែក​គ្រូបង្វឹក Mauricio Pochettino របស់​ក្លឹប Spurs ក៏ជាអ្នកកោតសរសើរ​កីឡាករ​រូបនេះ​ផងដែរ៕

adverise with khmeread