Arsenal ដុនដាបកាន់តែខ្លាំងនៅពេលខ្សែប្រយុទ្ធ Giroud មានបញ្ហារបួសភ្លៅ

          កីឡាករ Oliver Giroud កំពុង​ស្ថិតក្នុងភាព​មិន​ច្បាស់​លាស់​នៅក្នុងការ​ប្រកួត​សំខាន់​ បន្ទាប់មាន​បញ្ហា​របួស​ភ្លៅ​ ខណៈ​ពេល​បំពេញ​កាតព្វកិច្ច​ជាមួយក្រុមជម្រើសជាតិ។

          ខ្សែប្រយុទ្ធរូបនេះ​រកបាន​គ្រាប់បាល់​ឲ្យក្រុម​បារាំងឈ្នះ​ អំឡុង​ពេល​ប្រកួត​ជាមួយក្រុម​វ៉េល​កាល​ពីយប់ថ្ងៃសុក្រ​ ប៉ុន្តែ​នៅពេល​នេះត្រូវ​បាន​បញ្ចូន​ទៅ​ទីក្រុងឡុងដ៍​វិញហើយ។

          គេជឿថា  Giroud របួស​ភ្លៅ​ ហើយ​បានវិលត្រឡប់​ទៅក្របខណ្ឌ​ PL ​វិញ​ ដើម្បី​សម្រាក​បន្ថែម ខណ:ពេលដែលក្លឹប​ Arsenal ត្រៀមទទួល​ភ្ញៀវ Spurs នៅ​ថ្ងៃសៅរ៍​ដែល​​កំពុង​នាំមុខ​៤ពិន្ទុ​នៅលើ​តារាង​។

ស្របពេលជាមួយគ្នា​នោះដែរ Giroud អះអាងថា ខ្លួន​មិន​សោក​ស្តាយ​ទេ​ ដែល​ស្នាក់នៅជាមួយ​ Arsenal​ បើទោះបីជា​ពិបាកនឹងទទួល​បាន​ឱកាស​បង្ហាញមុខ​នៅ​រដូវកាល​នេះក៏ដោយ។

          កីឡាករវ័យ​៣១​ឆ្នាំ​រូបនេះ អះអាងថា “នៅពេលនេះ ខ្ញុំអត់មាន​បញ្ហា​ជាមួយនឹង​អនាគតទេ។ ខ្ញុំសប្បាយចិត្ត​នៅ Arsenal។ និង​អះអាងថា ខ្លួន​គ្មាន​បំណង​ចាកចេញ​នៅខែមករា​នេះទេ”៕

adverise with khmeread