Marouane Fellaini អាចនឹងចាកចេញពី Man Utd នៅមករា

          មានការជំរុញឲ្យលោក Jose Mourinho ​លក់​កីឡាករ​របស់​លោក​ឲ្យ​បាន​ឆាប់​ ហើយ​ Marouane Fellaini អាចនឹង​ត្រូវ​ចាកចេញពី Man Utd នៅ​ខែមករា​នេះ។

          លោក Mourinho ត្រូវ​ការ​ជម្រុះកីឡាករ​របស់​លោកមុន​ពេល​លោកអាច​រៀបចំ​កែលម្អ​ក្រុម​នេះឡើង​វិញ ហើយ​កីឡាករ​សញ្ជាតិបែល​ហ្ស៊ិក​រូបនេះ​នឹងចាកចេញ​ក្នុងរយៈពេល​ប្រាំពីរ​សប្តាហ៍​ខាងមុខ​នេះ។

          តាម​កាសែត Mirror Sport បាន​បង្ហើបឲ្យ​ដឹង​ថា មាន​ការ​ឯក​ភាពឲ្យ​កី​ឡាករ Fellaini ដើម្បីទៅចូល​រួម​ជាមួយ​ក្លឹប Besiktas នៅ​ឆ្នាំ​ថ្មីនេះក្នុងតម្លៃ​៨​លានផោន​ ខណៈដែល​កិច្ច​សន្យា​របស់កីឡាកររូបនេះនឹងចប់នៅ​ខែមិថុនា។

          Fellaini ប្រហែលជាមិនមែនជា​កីឡាករចុងក្រោយដែល​ត្រូវ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Old Trafford នោះទេ ខណៈលោក Mourinho ចង់​រក្សាក្រុម​របស់លោកក្នុងការ​ប្រជែង​យក​ពាន​​ PL។

          ស្របពេលជាមួយគ្នានោះដែរ Man Utd កំពុង​សម្លឹងឃើញ​កីឡាករ Fred របស់​ក្លឹប Shakhtar Donetsk ដែល​មានកំពុងមាន​ឈ្មោះល្បីនៅមុន​រដូវកាល​ទិញដូរ​បើក​ទ្វារ។

          Fred គឺជា​ខ្សែបម្រើ​ដ៏លេចធ្លោម្នាក់នៅក្លឹបអ៊ុយក្រែន Shakhtar Donetsk ហើយ​ត្រូវ​បាន​ផ្តល់​កិច្ច​សន្យា​យូរអង្វែង​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ ប៉ុន្តែនៅ​ពេល​នេះមាន​ក្លឹបធំៗនៅអឺរ៉ុប​ចាប់អារម្មណ៍​នឹង​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ៕

adverise with khmeread