Fernando Torres ចង់បានឱកាសត្រឡប់មកកាន់ក្របខណ្ឌ PL វិញ

          ខ្សែប្រយុទ្ធ​ Fernando Torres កំពុងស្វែងរក​ឱកាស​ត្រ​ឡប់​មក​ក្របខណ្ឌ EPL ​វិញ ដែល​ធ្វើ​ឲ្យ​ក្លឹប Newcastle និង​ក្លឹប Southampton ត្រៀមជើងការ។

          ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ​លេងបាន​ត្រឹម​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះសម្រាប់​ក្លឹប Atletico Madrid នៅ​រដូវកាល​នេះ។

          តំណាងរបស់​ Torres ក៏បាន​ប្រាប់ពីបំណងចង់ចាកចេញ​ពី​ក្លឹប Atletico ក្នុងកិច្ច​សន្យា​ខ្ចីជើង​កាលពីខែមករា​ទៅ​លោក Rafa Benitez និងលោក Mauricio Pellegrino។

          Torres នៅ​សល់កិច្ច​សន្យា​រយៈ​ពេល​១៨​ខែទៀត​ជាមួយ​ក្លឹប Atletico ហើយ​កីឡាករ​រូបនេះ​ចង់​ចំណាយ​ពេល​មួយរដូវកាល​ទៀត​នៅ​ក្លឹប​ក្នុងទឹកដី​កំណើត​របស់ខ្លួន។

          Torres មាន​គម្រោង​លាលែង​ពីវិស័យបាល់ទាត់នៅ​ពេលចប់កិច្ច​សន្យា​របស់ខ្លួន​ ហើយ​ចង់​បាន​មួយរដូវកាល​ចុងក្រោយ មុនពេល​លាលែង​។ Torres មានជម្រើស​ក្រៅទីតំបន់​អឺរ៉ុប​ហើយ​គួរឲ្យ​កត់សម្គាល់បំផុតនោះ​គឺប្រទេសអាមេរិកនិង​ប្រទេសចិន។

          ប៉ុន្តែ​កីឡាករ​រូបនេះ​ចង់​វិលត្រឡប់​មក​កាន់​ក្របខណ្ឌ​​ PL​ មុន​ពេល​វិលត្រឡប់ទៅទឹកដី​កំណើត​ ដើម្បី​គោរពលា​ជាលើកចុងក្រោយ៕

adverise with khmeread