ដុតទៀនភ្លេចពន្លត់ភ្លើងឆេះផ្ទះស្ទើរ១០០ភាគរយ

ឧត្តរមានជ័យ៖ ផ្ទះ១ខ្នងទំហំ៨គុណ៩ម៉ែត្រ ត្រូវអគ្គភ័យ ឆាបឆេះស្ទើរទាំងស្រុង ហើយបានឡានទឹក របស់ស្នងការដ្ឋានខេត្ត និងស្រុកជួយពន្លត់ទាន់ពេលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧ និង៣០នាទីព្រឹក។

ប៉ូលិសនិយាយថា ផ្ទះមួយខ្នងដែលឆេះទំហំ៨×៩ ម៉ែត្រ ០២ជាន់ក្រោមថ្មលើឈើប្រក់ស័ង្កសី របស់ឈ្មោះ នីវ នឿត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោកនាយប៉ុស្តិ៍ជើងទៀនហើយលោកអនុសេនីយ៍ឯក សាយ កែវ អធិការរង ប៉ូលិសស្រុកចុងកាល់ បានដឹកនាំកម្លាំងស្រុកនិងប៉ុស្តិ៍ចំនួន៣០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ៦នាក់ និងសឹករងស្រុក២១នាក់បើករថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិង រថយន្តដឹកទឹករបស់អាជីវករ២គ្រឿងនិងរថយន្តអគីភ័យជួយពីស្នងការដ្ឋានខេត្តឧត្តរមានជ័យ ២គ្រឿងទៀតប្រើប្រាស់ទឹកអស់០៥ឡាន ទើបគ្រប់គ្រងពន្លត់បាន នៅម៉ោង៩​ និង៣០នាទី ថ្ងៃ ខែ ឆ្នាំដ៏ដែល ពុំមានឆ្លងរាលដាលឡើយ។

សមត្ថកិច្ចបានឱ្យដឹងថា ការខូចខាតផ្ទះជាន់លើទាំងស្រុងលុយចំនួន ៥៤.០០០(ប្រាំម៊ឺនបួនពាន់បាត), អង្ករ ១ការុង(៥០គីឡូក្រាម), តុ១ ១ទូ ១គ្រែ ២ សាឡុង ១ និងសម្ភារៈខោ អាវ ឯកសារសៀភៅគ្រួសារសំបុត្រកំណើត ប្លង់ដី។ មូលហេតុ ដោយសារ ម្ចាស់ផ្ទះដុតទៀនធូបថ្វាយពុំបានពន្លត់រួចចុះទៅរកបន្លែនៅក្នុងភូមិ៕

adverise with khmeread