ចាក់ប្រេងសាំងលក់ក្បែរចង្រ្កានស៊ុបកើតជាអគ្គីភ័យឆេះផ្ទះម៉ដ្ឋ

ក្រចេះ ៖ មានករណីចាក់ប្រេងសាំងលក់ក្បែរចង្រ្កានស៊ុបកើតជាអគ្គិភ័យឆេះផ្ទះម៉ដ្ឋបង្កឱ្យស្រ្តីម្ចាស់ផ្ទះលក់គ្រឿងទេសម្នាក់រងរបួស ដោយត្រូវរលាក់លើរាងកាយក្រោយពីជួបហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះ​ ដោយសារប្រេងសាំងឆាបឆេះ នៅខាងមុខផ្ទះនៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកា ២០១៧។

​លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការប៉ូលិសស្រុកសំបូរបានឱ្យដឹងថា បន្ទាប់ពីមានគ្រោះអគ្គិភ័យ ប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ប្រើទឹកអស់២រថយន្ត ដើម្បីជួយបាញ់ពន្លត់ទប់ស្កាត់ការឆាបឆេះរាលដាលបន្ត។ 

​លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបង្កបណ្តាលមកពីស្រ្តីរងគ្រោះជាម្ចាស់ផ្ទះ បានចាក់សាំងដបលក់ នៅក្បែរនឹងចង្រ្កានស៊ុបមិនប្រយ័ត្នទើបធ្វើឱ្យមានការឆាបឆេះតែម្តង៕

adverise with khmeread