អីក៏តិរច្ឆានដល់ថ្នាក់នេះ! ស្រ្តីចិត្តខ្មៅយកកូនស្រីអាយុ ១០ និង ១៣ ឆ្នាំ លក់ជាស្រីខូច ហើយខ្លួនអង្គុយមើលផ្ទាល់ពេលកូនរួមភេទជាមួយជនបរទេស

យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ស្រី្តជាម្តាយម្នាក់ ដែលបង្ខំកូនស្រី ២ នាក់របស់ខ្លួន ដោយម្នាក់អាយុ ១០ ឆ្នាំ និងម្នាក់ទៀតអាយុ ១៣ ឆ្នាំ ឱ្យធ្វើជាស្រីខូចនោះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ៧៥ ឆ្នាំនៅថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ។​

វេបសាយ The Star បានរាយការណ៍ថា ស្ត្រីជាម្តាយអាយុ ៣៩ ឆ្នាំនេះ ដែលរស់នៅទីក្រុង Kulai
ត្រូវបានចោទប្រកាន់ពីបទបង្ខំកូនស្រីទាំង២នាក់ធ្វើជាស្រីរកស៊ីផ្លូវភេទដោយនាំពួកនាងទៅឱ្យភ្ញៀវប្រុស ២ នាក់នៅសណ្ឋាគារមួយនៅទីក្រុង Johor Baru ដោយដេកនៅសណ្ឋាគារនោះអស់រយៈពេល៥ថ្ងៃ កាលពីខែតុលា។

ស្ត្រីជាម្តាយនេះបានសារភាពថាបានបង្ខំកូនស្រីទាំង២នាក់របស់ខ្លួនឱ្យរួមភេទជាមួយបុរសជនជាតិបង់ក្លាដែស២នាក់ ខណៈដែលគាត់បានមើលការរួមភេទនៅពេលនោះផងដែរ។ ស្រ្តីនេះបានទទួលប្រាក់ចំនួន ៥០ រីងហ្គីត (១១,៩៣ដុល្លារអាមេរិក) ក្នុងមួយលើកៗ៕

adverise with khmeread