អាយុ ៦២ ឆ្នាំទៅហើយ Mr Bean នៅឆ្លៀតមានកូនទី ៣ ជាមួយប្រពន្ធក្មេងទៀត

លោក Rowan Atkinson តារាកំប្លែងដ៏មានប្រជាប្រិយភាពបំផុតនៅអង់គ្លេស ក្នុងរឿងភាគ Mr Bean និង រឿង Blackadder ជិតក្លាយជាឪពុកគេម្តងទៀតហើយ នៅពេលគាត់មានអាយុ ៦២ ឆ្នាំ។

កាសែតអង់គ្លេសបានរាយការណ៍ថា នេះជាកូនដំបូងសម្រាប់តារាកំប្លែងអង់គ្លេសរូបនេះ និងមិត្តស្រីរបស់គាត់ ដែលជាតារាសម្តែងឈ្មោះ Lousie Ford អាយុ ៣៣ ឆ្នាំ។

Mr Bean មានកូនពេញវ័យចំនួន ២ នាក់ គឺឈ្មោះ Ben អាយុ ២៣ ឆ្នាំនិង Lily អាយុ ២១ ឆ្នាំ ពីចំណងអាពាហ៍ពិពាហ៍មុនរបស់គាត់ជាមួយអតីតសិល្បៈករផ្នែកតុបតែងមុខរបស់ប៉ុស្តិ៍ BBC ឈ្មោះ Sunetra Sastry។ ប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០១៥ បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ។

តាមសេចក្តីរាយការណ៍ Mr Bean បានជួបនាង Ford ដែលក្មេងជាងគាត់ ២៩ ឆ្នាំ នៅពេលដែលពួកគេបង្ហាញខ្លួននៅក្នុងការសម្តែងល្ខោនជាមួយគ្នានៅរោងមហោស្រព West End នៃទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៣៕

adverise with khmeread