មិនគួរឱ្យជឿសោះថាទារកអាយុទើប១០ខែមានទម្ងន់ជិត ៣០ គីឡូក្រាម

ដូច​ក្មេង​អាយុ ១០ ខែដទៃទៀតដែរ ទារកឈ្មោះ Luis Manuel Gonzales អាច​និយាយ និង​ឈោង​ចាប់​អ្វីៗ​នៅ​ជុំវិញខ្លួន​វា​បាន​។ ប៉ុន្តែ​ក្មេង​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង និង​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​វា​ទៀត ពីព្រោះ​វា​មាន​ទម្ងន់​ដល់​ទៅ ២៨ គីឡូក្រាម​។​

​កូន​នេះ​ប្រហែលជា​ត្រូវការ​ការព្យាបាល​ដែល​ចំណាយ​ប្រាក់​ដ៏​ច្រើន ប៉ុន្តែ​ឪពុក​របស់​ក្មេង​នេះ​រកប្រាក់​ចំណូល​តិចជាង ២០០ ដុល្លារ​ក្នុង​មួយខែ​។ ហើយ​វេជ្ជបណ្ឌិត​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ហេតុអ្វី​បានជា​កូនង៉ែត​ឈ្មោះ Luis នេះ​ធំ​ដល់​ថ្នាក់​នេះ​។​

​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឈានមុខ​គេ​ក្នុង​ពិភពលោក​ខាង​ទារក​ធាត់​ពី​កំណើត​និង​ជំងឺ​ទឹកនោមផ្អែម​តាំង​កុមារភាព ហើយ Luis គឺជា​ឧទាហរណ៍​យ៉ាងច្បាស់​អំពី​បញ្ហា​នេះ​។​

​នៅពេល​កើត ល្វី​សមាន​ទម្ងន់ ៣,៥ គីឡូក្រាម ប្រហែល​នឹង​ទម្ងន់​បងប្រុស​ឈ្មោះ Mario ដែរ ដែលមាន​អាយុ​ជិត ៣ ឆ្នាំ ប៉ុន្តែ​ឥឡូវនេះ​បងប្រុស​នេះ​ស្រាល​ជាង​ប្អូនប្រុស​ទៅទៀត​។​

​នៅ​អាយុ ២ ខែ Luis មាន​ទម្ងន់ ១០ គីឡូក្រាម​។ ក្នុង​រយៈពេល ៨ ខែ​ទៀត វា​មាន​ទម្ងន់​ដល់​ទៅ ១៨ គីឡូក្រាម​។​

​ម្តាយ​ឈ្មោះ Isabel Pantoja អាយុ ២៤ ឆ្នាំ​និយាយ​នៅក្នុង​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Tecoman ក្នុង​រដ្ឋ Colima ជាប់​ឆ្នេរ​ប៉ាស៊ីហ្វិក ថា “​ខ្ញុំ​ស្មានថា កូន​ធាត់​ដោយសារតែ​ខ្ញុំ​មាន​ទឹកដោះ​ល្អ​”​។​

​ឪពុកម្តាយ​របស់​ល្វី​សបាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ហើយ​បើក​គណនី​ធនាគារ​សម្រាប់​ឱ្យ​មនុស្ស​ជួយ​បរិច្ចាគ​លុយ​សម្រាប់​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​របស់ Luis៕ ប្រភព៖បរទេស

adverise with khmeread