តែផឹកទទេធ្វើឱ្យធ្មេញលឿង ប៉ុន្តែបើលាយជាមួយទឹកដោះគោវិញនឹងធ្វើឱ្យធ្មេញសទៅវិញ

ការសិក្សាបង្ហាញថា ទឹកដោះគោពិសាជាមួយនឹងទឹកតែគ្រប់ប្រភេទ អាចបង្ការធ្មេញកុំឱ្យមានក្រមរ និងលឿងបាន។

ទឹកតែត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដែលមនុស្សបរិភោគច្រើនជាងគេក្នុងលោក ហើយនិងផ្ដល់សុខភាពល្អ។ វាមានផ្ទុកសារធាតុ Flavonoid និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្ដល់អត្ថប្រយោជន៍ល្អដល់បេះដូង។ មិនទាន់អស់ទេ ការផឹកតែ បង្កឱ្យអ្នកខ្លះមានក្រមជាប់ធ្មេញ។ តែបង្កឱ្យធ្មេញប្រឡាក់ដូចជាសារធាតុតានីនមានក្នុងទឹកតែ ដែលធ្វើឱ្យប្រឡាក់ធ្មេញ។

តែមានសារធាតុតានីន ដែលធ្វើឱ្យមានរសជាតិចត់។ ពណ៌ខ្មៅរបស់វា អាចឱ្យធ្មេញប្រឡាក់។ យ៉ាងណាមិញ វេជ្ជបណ្ឌិត Ava Chow មកពីសាកលវិទ្យាល័យ Alberta ប្រាប់ថា ការថែមទឹកដោះគោចូលទឹកតែកាត់បន្ថយសមត្ថភាពធ្វើឱ្យធ្មេញប្រឡាក់របស់តែបាន៕

adverise with khmeread